ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតនៅឆ្នាំ ១៩៩៦ ហើយតាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបស្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤នេះ។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។

ចំណែកលោក ចាង ដេវ៉ាន ប្រធានក្រុមហ៊ុន មេកខ្យង បានជម្រាបជូនសម្តេចតេជោថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែលសម្ដេចតេជោ បានអនុញ្ញាឲ្យចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោកបានបន្ថែមថា លោកអញ្ជើញបណ្តាក្រុមហ៊ុនកូរ៉េជាច្រើនមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូងដែលសម្តេចតេជោជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងសុខាភិបាលជាដើម។ លើសពីនេះទៀត កូរ៉េខាងត្បូងបានទទួលយកពលករកម្ពុជាជាច្រើនម៉ឺននាក់ ទៅធ្វើការនៅប្រទេសកូរ៉េ។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ដល់វិស័យសំខាន់ៗចំនួន ៥ គឺ៖
១. ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េខាងត្បូង ឲ្យកាន់តែរីកចម្រើនថែមទៀត
២. ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េខាងត្បូង ឲ្យកាន់តែរីកចម្រើនរឹងមាំ
៣. ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េខាងត្បូង ឲ្យកាន់តែមានប្រសិទ្ធភាព
៤. ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT)
៥. ជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនប៊ូយ៉ុងនៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ព័ត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿងដល់សាលារាជធានីភ្នំពេញ។

លោក ចាង ដេ វ៉ាន ក្រុមហ៊ុន មេកខ្យង បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលយកការអញ្ជើញនេះ នឹងជូនពរដល់គណៈប្រតិភូឲ្យទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ