ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA
វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗ ចំនួន ៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀត ចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រុមហ៊ុន និងស្ថាប័នធំៗ ទាំង ៦ ដែលនឹងចូលរួមវេទិកាការងារ នាថ្ងៃទី ២៨ មីនា ខាងមុខនេះ រួមមាន ៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME)។

លោក យ៉ង់ ម៉ារីយ៉ា មន្ត្រីជ្រើសរើសបុគ្គលិក នៃធនាគារស្ថាបនា បានលើកឡើងថា វេទិកាការងារនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ។ លោកបន្ថែមថា ជម្រើសដ៏ប្រសើរនោះ គឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុនដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនជាច្រើននឹងចូលរួមក្នុងវេទិកាការងាររៀបចំឡើងដោយ NEA នេះ។
លោក គុជ គឹមហ៊ា មន្ត្រីជ្រើសរើសបុគ្គលិកក្រុមហ៊ុន Goodhill បានលើកឡើងថា វេទិកាការងាររបស់ NEA ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានជួយទាំងនិយោជក និងអ្នកស្វែងរកការងារធ្វើឱ្យមានឱកាសជួបគ្នា។ សម្រាប់ថ្ងៃទី ២៨ មីនា ខាងមុខនេះ លោក គឹមហ៊ា បញ្ជាក់ថា ក្រុមហ៊ុន នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងផងដែរ។

ព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និង ទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម