ព័ត៌មានជាតិ
និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន
និស្សិតកម្ពុជាចំនួន៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំនេះ ក្រោយបានប្រកួតប្រជែងជ្រើសរើសយ៉ាងតឹងរឹងពីរដ្ឋាភិបាលជប៉ុន។ មុនចេញដំណើរទៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានរៀបចំពិធីជូនដំណើរនិស្សិតទាំង៣៤រូប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងពិធីនៅថ្ងៃនេះ បានរៀបចំឡើងក្រោមវត្តមានរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា កូរ៉ា ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន និងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។ និស្សិតជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤នេះ មាន ៣កម្រិត គឺកម្រិតក្រោយឧត្តមសិក្សា កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះនិស្សិតទាំង៣៤រូប ដែលបានជាប់អាហារូបករណ៍ ក្រោយឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ ហើយក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ ព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនានាតាំងពីដើមរហូតដល់ពេលនេះ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា ការចំណាយពេលវេលានៅប្រទេសជប៉ុនជាមួយនឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា នឹងក្លាយជាបទពិសោធន៍ដែលមានតម្លៃមួយក្នុងជីវិតរបស់និស្សិត ហើយលោក សង្ឃឹមថា និស្សិតកម្ពុជា នឹងប្រើប្រាស់ចំណេះដឹងដែល បានរៀននៅប្រទេសជប៉ុន ជាផលប្រយោជន៍ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យរៀងៗខ្លួននៅកម្ពុជា និងបន្តពង្រឹងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរនាពេលអនាគត ដូចដែលរៀមច្បងដែលជាអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនបានអនុវត្តយ៉ាងសកម្ម។

បើតាមការគូសបញ្ជាក់ពីលោកឯកអគ្គរាជទូត គឺរដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២ ហើយរហូតមកដល់ពេលនេះ សិស្ស-និស្សិតកម្ពុជាជាង១៤០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។ លោកទូត បានគូសរំលេចដែរថា អតីតនិស្សិតខ្មែរដែលសិក្សានៅប្រទេសជប៉ុនជាច្រើន កំពុងដើរតួនាទីយ៉ាងសកម្មក្នុងវិស័យនានា ជាពិសេសការចូលរួមតភ្ជាប់ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
លោកទូតជប៉ុន សង្ឃឹមយ៉ាងមុតមាំថា និស្សិតអាហារូបករណ៍ដែលទើបជាប់ថ្មី នឹងបន្តពង្រឹងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរបន្ថែមទៀតនាពេលអនាគត៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ