Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

បានផុស

នៅ

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី បាន​ចាត់​ឲ្យ​គ្រូពេទ្យ​ឯកទេស​ព្យាបាល​ស្ត្រី​ម្នាក់ ដែល​មាន​ការ​កើន​ជាតិ​ពុល​ក្នុង​ក្រពេញ​ពកក ឬ ក្រពេញ​ទីរ៉ូអ៊ីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ក្ដី​មេត្តា​ករុណា​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុនី , លោក​ទាំង​ទ្វេ បាន​ចាត់​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ (TYDA) នៃ​គ្លីនិក​ក្តី​សង្ឃឹម នៃ​យេ​រេ​មា (JH) ពិនិត្យ និង​ព្យាបាល ស្ត្រី​ឈ្មោះ លីម ចាន់ណា អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​កើន​ជាតិពុល​នៅ​ក្រពេញ​ពកក ឬ ក្រពេញ​ទីរ៉ូអ៊ីត ខណៈ ស្ត្រី​រូប​នេះ មាន​បញ្ហា​នេះ​រយៈពេល​ជា​ច្រើន​ឆ្នាំ បណ្ដាល​ឲ្យ​ហត់ និង​ញ័រ​ដើមទ្រូង។

បច្ចុប្បន្ន ស្ត្រី​ឈ្មោះ លីម ចាន់ណា បាន​ធូរស្បើយ និង​នៅ​បន្ត​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​តាម​ដាន និង​ទទួល​យក​ថ្នាំ​ទៅ​ប្រើប្រាស់​ជា​ប្រចាំ ជាមួយ​អារម្មណ៍​សប្បាយ និង​គោរព​ថ្លែង​អំណរគុណ​ជូន​ចំពោះ សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ជា​អនេក។

សូម​បញ្ជាក់​ថា រាល់​ការ​ចំណាយ​ទាំងអស់ ទាំង​ក្នុង​ការ​ពិនិត្យ ព្យាបាល ការ​ប្រើប្រាស់​ថ្នាំ ត្រូវ​បាន​ទំនុក​បម្រុង​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម