Connect with us

ព័ត៌មានជាតិ

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

បានផុស

នៅ

ដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានប្រើសិទ្ធ​លើស​ការអនុញ្ញាត ដោយមានរថយន្តដឹកខ្សាច់ និងគ្រួស រាប់សិបគ្រឿង ទៅកាន់​ទីផ្សារ​របស់​ខ្លួន​ទាំងយប់ថ្ងៃ ខណៈរថយន្តភាគច្រើន​ដឹកខ្សាច់ទាំងទឹកហូរស្រក់ នឹងដឹកលើសទម្ងន់ តាមផ្លូវជាតិ​លេខ៧ លេខ១១ បង្កឲ្យបាត់សណ្តាប់ធ្នាប់ គ្មានការណែនាំពីមន្ទីរ​សាធារណការ និងដឹកជញ្ជូន មន្ទីររ៉ែ ថាមពល មន្ទីរបរិស្ថាន ថែមទាំងគ្មានការត្រួតពិនិត្យ​ពីប៉ូលិស​ចរាចរណ៍ខេត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជុំវិញករណីនេះ ពលរដ្ឋស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីចៀស​វាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ និងបង្កឲ្យផ្លូវជាតិខូចខាតយ៉ាងធ្ងន់ធ្ងរនោះ។

​ពលរដ្ឋឃើញសកម្មភាពរថយន្តដឹកខ្សាច់ហូរស្រក់ទឹកលើផ្លូវជាតិ បណ្តាលឲ្យរអិល រថយន្តខ្លះ មិន​ការវេចខ្ចប់ចងក្រណាត់គ្របកុំឲ្យប៉ើងហុយគ្រាប់ខ្សាច់រំខានដល់អ្នកធ្វើដំណើររាល់ថ្ងៃ។

​គេក៏បានឃើញមានរថយន្តវ៉េអង រថយន្តកង់១០ ដឹកខ្សាច់គ្រួស លើសការអនុញ្ញាត​ទៅកាន់ទីផ្សារ​របស់ខ្លួនយ៉ាងគគ្លើន តែគ្មានការទប់ស្កាត់សោះ។ ករណីការដឹកយ៉ាងអនាធិបតេយ្យបែបនេះ បណ្តាល​ឲ្យផ្លូវជាតិ លេខ៧ និងលេខ១១ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យរដ្ឋពិបាកស្តារ​ហេដ្ឋារចនាសម្ព័ន្ធរៀងរាល់ឆ្នាំផងដែរ។

​លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់ឲ្យដឹងថា ដេប៉ូស្តុកខ្សាច់ គ្រួស មានចំនួន៦កន្លែងៈ ១.ឃឹម គន្ធា ២.វង ស្រីនាត ៣.ហៀង វិបុល ៤.ស្រ៊ឺ ហាប់(ស្នងការរងខេត្តកំពង់ចាម) ៥.កង ម៉ារ៉ែន និងទី៦.ខៀវ សានិត។ ម្ចាស់អាជីវកម្មទាំង៦នាក់អាជ្ញាធរ ឃុំ ស្រុក បានណែនាំធ្វើកិច្ចសន្យា​រួច​ហើយ ពីការវេចខ្ចប់ កុំឲ្យហុយ កុំឲ្យដឹកទាំងទឹកព្រោះវាហូរស្រក់លើផ្លូវ តែនៅមានការល្មើសដែរ ឃុំតែងឲ្យកម្មករប្រមូលខ្សាច់ដែលធ្លាក់លើផ្លូវរាល់សប្តាហ៍ដែរ។ មានការដឹកគ្របខ្លះ មិនគ្របខ្លះ ឃុំនឹងណែនាំបន្តទៀត ដើម្បីជាប្រយោជន៍ដល់សាធារណជន៕

អត្ថបទ៖ សាន វិឡែម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ជិតផុតអាណត្តិ លោក ចូ បៃដិន លើកលែងទោសឲ្យកូនប្រុស

ព័ត៌មានជាតិ១៩ នាទីutes មុន

កសិករដាំពុទ្រា៣សាសន៍ កំពុងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម