ព័ត៌មានជាតិ
ថ្ងៃដំបូងក្រសួងសាធារណការ និងដឹក ជញ្ជូនឈ្នះមេដាយ១១គ្រឿងពីការ ប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតហែលទឹកជ្រើសរើសជើងឯកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ នាថ្ងៃទី១៩កុម្ភៈ ដែលជាថ្ងៃដំបូងនោះ ក្លិបហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូន ដណ្តើមបានមេ ដាយ១១គ្រឿង ខណៈក្លិបហែលទឹកក្រសួងព័ត៌មាន រកបានមេដាយ៦គ្រឿង។

សម្រាប់ថ្ងៃដំបូងក្លិបហែលទឹកក្រសួង សាធារណការ និងដឹកជញ្ជូន ឈ្នះបានមេដាយមាស៥គ្រឿង មេដាយប្រាក់២ គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ឈរកំពូលតារាងប្រកួតបណ្តោះអាសន្ន ខណៈ ក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយមាស៥គ្រឿង និងមេដាយប្រាក់១ គ្រឿង រីឯក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។

ចំណែកក្លិបហែលទឹក Oasis Swim Academy ដណ្តើមបានមេដាយមាស ១គ្រឿង ក្លិបហែលទឹកព្រឹទ្ធាចារ្យហែម ថុន ទទួលបានមេដាយប្រាក់៣គ្រឿង និងមេ ដាយសំរិទ្ធ៤គ្រឿង ក្លិបហែលទឹកនាគរាជកំពង់ចាមទទួលបានមេដាយប្រាក់២ គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹកសឺវ៉ាយវ៉យ ទទួលបានមេដាយសំរិទ្ធ១គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីយុវជនចំនួន៩៨នាក់ ក្នុងនោះកីឡាករចំនួន ៦៣នាក់ និងកីឡាការិនីចំនួន៣៥នាក់មកពី៩ក្លិប-សមាគមរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកសឺវ៉ាយវ៉យ ក្លិបហែលទឹក Oasis Swim Academy ក្លិបហែលទឹកសាលាអន្តរជាតិISPP និងក្លិបហែលទឹកសាលាអន្តរជាតិ Decart France។

លោកបានបន្តថា ការប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន លើកទី៤ នេះរៀបចំដោយសហព័ន្ធខ្មែរកីឡាហែល ទឹកដោយមានការឧបត្ថម្ភថវិកាផ្ទាល់ពីសំណាល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ ន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី