Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងស្ទឹងសង្កែ

បានផុស

នៅ

សត្វក្រពើមួយក្បាល ទម្ងន់ជាង ៤០ គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញក្នុងស្ទឹងសង្កែ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់បានហើយនៅវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី ២៦ ខែមីនានេះ មានប្រជាពលរដ្ឋម្នាក់ដែលប្រកបមុខរបររាយមងក្នុងស្ទឹង បានប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងទឹកដែលអើតក្បាលលឹមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលព្រមទាំងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីរិះរកវិធានការក្នុងការចាប់សត្វក្រពើមួយក្បាលនេះ។

ដោយសារការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកឯកភ្នំរួមនឹងប្រជាពលរដ្ឋដែលមានជំនាញស្រាប់បានតាមប្រមាញ់តាំងពីព្រឹករហូតដល់ម៉ោង ០១៖០០ រសៀលទើបអាចចាប់សត្វក្រពើនេះបាន។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺសត្វក្រពើនេះដែលមានទម្ងន់ប្រមាណជាង ៤០ គីឡូក្រាម គឺអាចរួចចេញពីទីតាំងចិញ្ចឹមក្រពើណាមួយជាក់ជាមិនខានព្រោះនៅតំបន់ខាងលើមានទីតាំងចិញ្ចឹមក្រពើមួយចំនួនផងដែរ។

ហើយការចាប់សត្វក្រពើនេះគឺធ្វើឡើងនៅចំណុចខាងមុខវត្តស្វាយជ្រុំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកណូរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង ដែលបច្ចុប្បន្នការចាប់សត្វក្រពើបានមួយក្បាលនេះគឺបានបង្កឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពពួកគាត់ដែលតែងតែចុះទៅងូតទឹកក្នុងស្ទឹងឬក៏ប្រកបមុខរបរអ្វីមួយ នៅក្នុងស្ទឹងសង្កែដែលពួកគាត់បានសំណូមពរឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធមេត្តាពិនិត្យឲ្យម៉ត់ចត់ឡើងវិញទៅលើទីតាំងចិញ្ចឹមសត្វក្រពើទាំងអស់ដែលស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែដើម្បីសុវត្ថិភាពរបស់ពួកគាត់៕

អត្ថបទ :សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម