ព័ត៌មានជាតិ
ខេត្តកំពង់ចាម គ្រោងនឹងសាងសង់កំពង់ផែទេសចរណ៍មួយតាមបណ្តោយមាត់ទន្លេក្នុងក្រុង
ខេត្តកំពង់ចាម គ្រោងនឹងកសាងកំពង់ផែទេសចរណ៍មួយ ខណៈបច្ចុប្បន្នកំពុងចុះសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ ដេីម្បីបម្រើលេីវិស័យទេសចរណ៍នៅក្នុងខេត្តឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ លោក គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណេីរ ដោយ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងអាជ្ញាធរមូលដ្ឋានបានធ្វេីការចុះសិក្សាគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោក គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ ថា បច្ចុប្បន្ន មន្ត្រី ជំនាញរួមនឹងមន្ត្រីបច្ចេកទេសក្រសួងបានធ្វេីការចុះមកសិក្សា និងវាយតម្លៃរកទីតាំងមួយសមស្របដោយជាកន្លែងទាក់ទាញមួយ នៅបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម ដេីម្បីរៀបចំផែនការសិក្សាផលប៉ះពាល់ និងលេីកផែនការកសាងកំពង់ផែទេសចរណ៍មួយដ៏ទាក់ទាញ និងអាចឲ្យនាវាទេសចរណ៍សំចតបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ។ លោកបន្ថែមទៀតថា គម្រោងសិក្សាកំពង់ផែនេះ នឹងធ្វេីការសាង់សងដោយអាចសំចតនាវាទេសចរណ៍បានពី៤ទៅ៥គ្រឿង និងមានកន្លែងសម្រាប់សម្រាកអង្គុយរង់ចាំមានផាសុភាពល្អ។ កន្លងមកនាវាទេសចរណ៍គឺសំចកគ្មានកន្លែងត្រឹមត្រូវនិងច្បាស់លាស់ឡេីយ ។
លោក គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមទៀតថា ជាលទ្ធផល ក្រោយចុះពិនិត្យតាមដងទន្លេ និងកំណត់ជម្រៅទឹកទីតាំងច្បាស់លាស់រួចមក ក្រុមការងារ នឹងធ្វេីសំណេីរដាក់ទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដេីម្បីធ្វេីការសម្រេចនិងផ្តល់អនុសាសន៍វិលត្រឡប់វិញ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់