Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងការបរទេស ប្រាប់និស្សិតដែលទៅរៀននៅជប៉ុន ត្រូវជួយផ្សាយពីវប្បធម៌របស់ជាតិ

បានផុស

នៅ

នៅក្នុងជំនួបជាមួយនិស្សិតជ័យលាភី ដែលប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT Scholarship ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់និស្សិតកម្ពុជាដែលត្រៀមចេញទៅសិក្សានៅប្រទេសជប៉ុនត្រូវខិតខំសិក្សារៀនសូត្រ និងរួមចំណែកជួយផ្សព្វផ្សាយអំពីវប្បធម៌ដ៏សម្បូណ៌បែបរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស ដែលជាតំណាងលោក សុខ  ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស បានទទួលជួបនិស្សិតកម្ពុជាជ័យលាភីចំនួន ១២រូប ដែលប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT Scholarship ២០២៤ ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន លើមុខជំនាញដូចជា វិស្វកម្ម អប់រំ សេដ្ឋកិច្ច សុខាភិបាល និងវិទ្យាសាស្រ្ត។

លោកស្រី ទូត បញ្ញា បានសម្ដែងការអបអរសាទរ និងកោតសរសើរដល់និស្សិតទាំងអស់ដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន នាឆ្នាំនេះ ដោយលោកស្រី បានលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការស្វែងរកអាហារូបករណ៍ពីបណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុន ជូនដល់និស្សិតកម្ពុជា។

លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់និស្សិតទាំងនោះ ត្រូវខិតខំសិក្សារៀនសូត្រ បង្កើតទំនាក់ទំនងល្អជាមួយនិស្សិតជប៉ុន  ក៏ដូចជានិស្សិតបរទេសដទៃទៀត ព្រមទាំងត្រូវរួមចំណែកផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា ជាដើម។ លោកស្រីរដ្ឋលេខាធិការ បានជូនពរក្រុមនិស្សិតកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុន។

ក្រុមនិស្សិតជ័យលាភី បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការបរទេស ដែលបានយកចិត្តទុកដាក់ និងបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសមប្រកបដោយបរិយាកាសរីករាយនៅពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម