ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប ទទួលបានថវិកាកម្ចី ១០ ម៉ឺនដុល្លារ
សហគមន៍កសិកម្មទំនើបស្រូវនាងអំទទួលបានថវិកាកម្ចី ១០ ម៉ឺនដុល្លារពីធនាគារវីង កាលពីពេលថ្មីៗនេះ ដែលមានអត្រាការប្រាក់ទាប។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនោះ លោក ឃឹម ហ្វីណង់ បានណែនាំទៅតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅភូមិសែនជ័យ ខេត្តសៀមរាប ដែលទើបនឹងទទួលបានកម្ចីពីធនាគារវីងចំនួន១០ម៉ឺនដុល្លារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយធានាគារគិតអត្រាការប្រាក់ទាប ដើម្បីងាយស្រួលឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ យកទៅចំណាយផ្សេងៗលើការដាំដុះស្រូវនាងអំ។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ប្រជាសហគមន៍កសិកម្មទំនើបស្រូវនាងអំ ដែលទើបនឹងទទួលបានថវិកាពីធនាគារវីង ត្រូវធ្វើចាត់ចែងចំណាយថវិកានោះឱ្យមានប្រយោជន៍ក្នុងការភ្ជួរដី កែលម្អដី សម្រាប់ដាំស្រូវ នាងអំដើម្បីកុំឱ្យខាត។ បន្ថែមពីនេះ លោកលើកទឹកចិត្តដល់ប្រជាសហគមន៍ត្រូវជ្រើសរើសពូជសុទ្ធមានស្តង់ដារតែមួយ ដើម្បីឱ្យស្រូវដែលផលិតបានលក់បានតម្លៃខ្ពស់នៅលើទីផ្សារ។

មន្ត្រីនាំពាក្យក្រសួងកសិកម្មរូបនេះ បញ្ជាក់ថា ក្រុមការងារក្រសួងកសិកម្មក៏បានចាត់ចែងមន្ត្រីជំនាញបច្ចេកទេសឱ្យនៅកៀកកិតប្រជាសហគមន៍កសិកម្មទំនើបជាប្រចាំ ដើម្បីជួយដល់ប្រជាសហគមន៍ឱ្យដាំស្រូវទទួលបានទិន្នផលខ្ពស់ ដោយសារសហគមន៍កសិកម្មទំនើបនេះត្រូវផ្សារភ្ជាប់ទៅរកទីផ្សារមុននឹងធ្វើការផលិត។
លោក ឃឹម ហ្វីណង់ អះអាងថា ក្រសួងកសិកម្មនឹងធ្វើការកៀគរដៃគូអភិវឌ្ឍន៍នានា ជាពិសេសក្រុមហ៊ុនធំៗឱ្យមកចុះMOU ដើម្បីទទួលទិញស្រូវនាងអំពីប្រជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យប្រជាសហគមន៍លក់បានតម្លៃខ្ពស់នៅលើទីផ្សារ និងទទួលបានផលចំណេញច្រើនស្របតាមផែនការដែលបានរំពឹងទុក៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ