ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ មន្ត្រីអង្គភាពពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវប្រវែងជាង ២៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរាយប៉ាយ និងឃុំព្រែកកុយ ស្រុកកងមាស។ ព្រមទាំង ការដ្ឋានសាងសង់ស្ពានព្រែកជីក ជាកន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង និងពិនិត្យមើលស្ថានភាពច្រាំងបាក់ ស្ថិតនៅក្នុងឃុំព្រែកកុយ និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការស្ថាបនាផ្លូវបរតុង និងផ្លូវក្រាលកៅស៊ូ ដែលមានប្រវែងជាង ២៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរាយប៉ាយ និងឃុំព្រែកកុយ និងការសាងសង់ស្ពានព្រែកជីក កន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង នៃស្រុកកងមាស បច្ចុប្បន្នសាងសង់បាន ៩០ភាគរយ ហើយ។ លោកបានឱ្យដឹងទៀតថា ទីកន្លែងច្រាំងបាក់ក្នុងឃុំព្រែកកុយ មានប្រវែងប្រមាណជា ១៧០ម៉ែត្រ ដែលរងការខូចខាតដល់ផ្លូវទាំងស្រុងតែម្ដង ហើយច្រាំងបាក់នោះ ក្រុមការងារខេត្ត នឹងធ្វើសំណើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចាត់អ្នកជំនាញបច្ចេកទេសមកសិក្សា និងពិនិត្យលទ្ធភាព ដើម្បីជួសជុលឡើងវិញ ជូនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បន្តថា ចំពោះផ្លូវនៅកន្លែងបាក់ច្រាំងដែលខូច ជាដំណោះស្រាយ ក្រុមការងារខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឯកភាពធ្វើផ្លូវវាងប្រវែង ២ ៣០០ម៉ែត្រ ជាប្រភេទផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋបញ្ជៀសពីកន្លែងបាក់ស្រុតច្រាំងនោះ។

ជាមួយនឹងការចុះបំពេញការងារនោះ លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្រុមការងារបានចុះពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ នឹងបានសម្រេចបើកទ្វារទឹក ទម្លាក់ទឹកឱ្យប្រជាកសិករនៅខាងស្រុកកងមាស បានទឹកប្រើប្រាស់ ក្នុងការងារបង្ករបង្កើនផលស្រូវ ការដាំដុះលើកទី៣ សម្រាប់រដូវប្រាំងនេះផងដែរ៕




អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


