ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារតាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារដល់ថ្នាក់ដឹកនាំអង្គភាពគ្រប់ឋានានុក្រម ដើម្បីធ្វើការតាមអង្គភាពប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។

នៅក្នុងការធ្វើបាឋកថាស្ដីពី “ការដឹកនាំ និងលើកទឹកចិត្តក្រុមការងារប្រកបដោយប្រសិទ្ធភាព” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្ត្រីក្រោមឱវាទក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២៦ មីនា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងសប្ដាហ៍នេះ វគ្គសិក្សានេះ ផ្តោតលើការដឹកនាំ និងការលើកទឹកចិត្តក្រុមការងារប្រកបដោយប្រសិទ្ធភាព ដែលមានគោលបំណងឱ្យថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ឋានានុក្រមបានដឹងពីលក្ខណៈសម្គាល់ទាំង ៨ របស់ក្រុមការងារដែលធ្វើការមានប្រសិទ្ធភាព រួមមាន ៖ ១) ក្រុមការងារមានគោលបំណងច្បាស់លាស់ ២) មានការចែករំលែកក្នុងភាពជាអ្នកដឹកនាំក្នុងក្រុម ៣) មានរចនាសម្ព័ន្ធសមល្មមសម្រាប់ធ្វើឱ្យការងារដំណើរការទៅមុខ ៤) បានកៀរគរការចូលរួមពេញលេញពីសមាជិកក្រុម ៥) ក្រុមការងារក្រសោប និងផ្តល់តម្លៃលើភាពខុសៗ គ្នារបស់សមាជិកម្នាក់ នៃក្រុម ៦) សមាជិក នៃក្រុម បន្តរៀនសូត្រពីអ្វីដែលកើតឡើងដោយមិនបានព្រាងទុកជាមុន ៧) សមាជិក នៃក្រុម ប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និង៨) សមាជិកសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់។
លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំទាំងអស់យកទ្រឹស្ដី នៃការដឹកនាំក្រុមការងារនេះ ធ្វើការឆ្លុះបញ្ចាំងទៅលើក្រុមការងារដែលមានស្រាប់ ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃកម្លាំងរបស់ក្រុម សំដៅស្វែងរកការកែលំអរ ដើម្បីរៀបចំក្រុមការងារដែលផ្តោតលើការផ្តល់សេវាមានគុណភាពដល់អតិថិជន និងសម្រាប់មន្ត្រីសុខាភិបាលក្រោមឱវាទ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្ត្រីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ មានសមាសភាពចូលរួមសរុបចំនួន ២ ៤៤៤ នាក់ ដើម្បីពង្រឹងការដឹកនាំ និងគ្រប់គ្រងស្ថាប័នសុខាភិបាលដែលជាយុទ្ធសាស្ត្រអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់អនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់