Connect with us

ព័ត៌មានជាតិ

ដាក់លូរំដោះជំនន់ជន់លិចខែវស្សា ​នៅសាលាបឋម​សិក្សា​ និងវិទ្យាល័យប្ញស្សីកែវ

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវកំពុងដាក់លូរំដោះទឹកចំនួន ២ ខ្សែ នៅភូមិសាស្ត្រសាលាបឋមសិក្សាប្ញស្សីកែវ និងវិទ្យាល័យ​ប្ញស្សីកែវ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ដោយប្រេីប្រាស់គម្រោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ ២០២៤ ដេីម្បីបញ្ជៀសការលិចលង់នៅក្នុងសាលារៀននិងលំនៅដ្ឋានប្រជាជនក្នុងតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទីតាំងជាក់ស្តែង ព្រោះតែទីតាំងនេះតែងទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង និងការកកស្ទះប្រព័ន្ធលូ ប្រឡាយទឹកស្អុយ ជារៀងរាល់ឆ្នាំ ដែលបានបង្កផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញយ៉ាងធ្ងន់ធ្ងរនារដូវវស្សា។

លោកអភិបាលខណ្ឌក្នុងឱកាសនោះ ក៏បានទទួលយកសំណូមពរនានាពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពីគណៈគ្រប់គ្រង​សាលា និងបានណែនាំអោយជំនាញចុះមកសិក្សាដាក់លូប្រអប់ ១ ខ្សែបន្ថែមទៀតដើម្បីធានាមិន​ឲ្យ​មានការ​លិចលង់ក្នុងមូលដ្ឋាននេះតទៅទៀតសម្រួលដល់ការស់នៅរបស់បងប្អូនប្រជាជនក្នុងតំបន់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា២១ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២៧ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម