Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ ព្រមានដាក់វិន័យគ្មានការលើកលែងចំពោះចៅក្រមដែល​ប្រព្រឹត្តល្មើសវិន័យ

បានផុស

នៅ

ដើម្បីទាញយកទំនុកចិត្តពីពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសអនុវត្តវិន័យដ៏តឹងរឹង ដោយគ្មានការលើកលែងឡើយចំពោះមន្ត្រីចៅក្រមណាដែលប្រព្រឹត្តល្មើសប្រាសចាកពីតួនាទីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់មុខមាត់វិស័យយុត្តិធម៌។ លោករដ្ឋមន្ត្រី ថា ពេលនេះហើយ ត្រូវតែពង្រឹងវិន័យ ដើម្បីដោះបណ្ដាសាចេញពីចៅក្រម ដែលថា «ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងបែបនេះ ក្រោយសាធារណៈមតិ ជារឿយៗតែងតែរិះគន់អំពីភាពអវិជ្ជមានរបស់ចៅក្រមមួយចំនួន និយាយដោយឡែក និងនិយាយជារួម មហាជន តែងតែលើកឡើងអំពីបញ្ហាប្រឈមជាច្រើន ដែលបាននិងកំពុងកើតមានឡើងនៅក្នុងវិស័យយុត្តិធម៌ និងប្រព័ន្ធតុលាការនៅកម្ពុជា។

ឆ្លើយតបនឹងសាធារណៈមតិនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងពិធីបើក មហាសន្និបាតបូកសរុបលទ្ធផលការងារលើវិស័យយុត្តិធម៌ទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២៤នេះ ដូច្នេះថា៖ «គេសម្លឹងមកប្រព័ន្ធតុលាការក្នុងន័យអវិជ្ជមានច្រើន ហើយគេក៏មិនដែលបានឆ្លុះបញ្ចាំងនូវអ្វីដែលវិស័យយុត្តិធម៌សម្រេចជាសមិទ្ធផលសម្រាប់សង្គមជាតិដែរ។ បើមានរឿងអយុត្តិធម៌មួយកើតឡើង ដោយសារការអនុវត្តខុសឆ្គងដោយអចេតនាចេញពីបុគ្គលណាម្នាក់នៅក្នុងវិស័យយុត្តិធម៌ គឺធ្វើឱ្យវិស័យយុត្តិធម៌ទាំងមូលប៉ះពាល់»

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ លើកឡើងថា មន្ត្រីតុលាការ ជាពិសេសអង្គចៅក្រម ត្រូវតែបន្តផ្ដល់សេវាយុត្តិធម៌ឱ្យបានល្អប្រសើរថែមទៀត ហើយផ្ដល់គុណភាពនៃយុត្តិធម៌ឱ្យកាន់តែសុក្រឹត្យ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ ដោយធ្វើយ៉ាងណាឱ្យអង្គចៅក្រម ក្លាយជាបង្អែកដ៏កក់ក្ដៅរបស់ពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌។

ជុំវិញពាក្យដែលតែងលើកឡើងថា «ត្រីមួយកន្ដ្រក់ ស្អុយមួយ ស្អុយទាំងអស់» ត្រូវបានលោក កើត រិទ្ធ ចាត់ទុកថា គឺជាពាក្យបណ្ដាសាដែលតែងតែនៅលងបន្លាចលើអង្គចៅក្រម។ តែយ៉ាងណា លោករដ្ឋមន្ត្រី ក៏បានប្រកាសលុបបំបាត់ពាក្យមួយឃ្លានេះ ដោយព្រមានដកចេញត្រីណាដែលស្អុយ ហើយទុកតែត្រីល្អ។

លោកឧបនាយករដ្ឋមន្ត្រី ប្រកាសយ៉ាងដូច្នេះថា៖ «ចឹងត្រីមួយកន្ត្រក់ បើវាស្អុយមួយ កុំឱ្យវាស្អុយមួយកន្ត្រក់ ដកត្រីដែលស្អុយចេញទៅ ទុកឱ្យត្រីដទៃទៀតដែលល្អ។ វិធីរបស់យើង គឺសាមញ្ញទេ ត្រូវពង្រឹងនូវវិន័យ ចាប់ពីពេលនេះតទៅ គឺជាម៉ោងវិន័យ ម៉ោងវិន័យនេះ ត្រូវដកបណ្ដាសាចេញពីអង្គចៅក្រម ដែលថា ត្រីមួយកន្ត្រក ត្រីមួយស្អុយ ស្អុយទាំងអស់ យើងមិនអនុញ្ញាតឱ្យត្រីមួយនេះ មកស្អុយមួយកន្ត្រកទេ»

លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការដកត្រីស្អុយមួយកន្ត្រកនេះ គឺចាប់ផ្ដើមមុនគេបង្អស់ ចេញពីខ្លួនឯងសិន កែខ្លួនឯងសិន ត្រីណាមិនកែជាកម្មវត្ថុនៃការវះកាត់។ ដូច្នេះ ដើម្បីមុខមាត់វិស័យយុត្តិធម៌ ត្រូវតែដកចេញ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម