ព័ត៌មានជាតិ
កម្ពុជា-អ៊ីស្រាអែល បន្តជួបពិភាក្សាលើវិស័យការងារ ដើម្បីផ្ដល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋពង្រីកសមត្ថភាពជំនាញ
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយនឹងលោក Eli Eliyahu Sneh អគ្គទីប្រឹក្សា នៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជំនួបនេះ បានផ្តោតលើការបន្តកិច្ចពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងអ៊ីស្រាអែល។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាព នៃកិច្ចពិភាក្សាដែលក្រុមការងារបច្ចេកទេស នៃភាគីទាំងពីរ បានសម្រេចកន្លងមក ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយនឹងផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិទាំងពីរតាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធការងារនៅទីតាំងជាក់ស្ដែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ លើវិស័យការងារដែលមានក្រសួងជាសេនាធិការក្នុងការបន្តជំរុញកំណែទម្រង់មុតស្រួច ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលភាគកាន់តែច្រើនបន្ថែមទៀតប្រកបដោយតម្លាភាពហូរចេញពីកិច្ចសហការនេះ។

ត្រង់ចំណុចនេះ លោក Eli Eliyahu Sneh អគ្គទីប្រឹក្សា នៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យ និងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយពូនជ្រំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបសមភាគីអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្ដាប្រទេសផ្សេងៗ ទៀត លើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជា ក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗ បន្ថែម ដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែល អាចទទួលផលភាគជាអតិបរមាចេញកិច្ចសហការនេះ៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ