ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជំរុញឲ្យមន្ត្រីក្រុមការងារចុះជួយតាមឃុំភូមិ ផ្ទាល់ប្រកបដោយភាពទទួលខុសត្រូវ ឲ្យខ្ពស់
ត្បូងឃ្មុំ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាចស្រុកកំចាយមារ បានថ្លែងនូវការជំរុញដល់មន្ត្រីការងារឪវាទនិងអាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយតាមឃុំភូមិ ត្រូវទទួលខុសត្រូវ ឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌ របស់គ្រួសារដែលទទួលបានផល ដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌តាមលក្ខខណ្ឌដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី វង សូត ថ្លែងបែបនេះ ខណៈពេលដឹកនាំក្រុមការងារ ចុះពិនិត្យសមិទ្ធផលនានា ក្នុងវិទ្យាល័យជាច និង មណ្ឌលសុខភាពជាច ដែលកំពុងសាងសង់ និងបានផ្តល់ កុំព្យូទ័រ និងព្រីមធ័រ ចំនួន៥គ្រឿង សម្រាប់ប្រើប្រាស់ ក្នុង សាលាឃុំជាច ប៉ុស្តិ៍រដ្ឋបាលឃុំ មណ្ឌលសុខភាព វិទ្យាល័យជាច នឹងស្នាក់ការគណបក្សនាថ្ងៃម្សិលមិញ។

លោករដ្ឋមន្ត្រី បានថ្លែងនូវការលើកទឹកចិត្តដល់មន្ត្រីការងារឪវាទនិងអាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយតាមឃុំភូមិ ត្រូវទទួលខុសត្រូវ ឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌ របស់គ្រួសារដែលទទួលបានផល ដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌តាមលក្ខខណ្ឌដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិតបីលាននាក់ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ សរុបទូទាំងប្រទេស៕
ដោយ ៖ វិមាន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ