ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថា ចៅក្រម ជាតួអង្គដ៏សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន
ជាថ្មីម្ដងទៀត រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសចាត់វិធានការក្ដៅចំពោះមន្ត្រីក្នុងវិស័យយុត្តិធម៌រូបណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ជាមួយគ្នានេះ ដើម្បីរួមចំណែកអនុវត្តវិធានការគន្លឹះលើបញ្ហាគ្រឿងញៀនលោក កើត រិទ្ធ បានលើកទឹកចិត្តឱ្យមន្ត្រីត្រូវពង្រឹងភាពម៉ឺងម៉ាត់លើបញ្ហានេះ ជាពិសេសចៅក្រម ដែលជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀននៅកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារលើវិស័យយុត្តិធម៌ទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ដើម្បីរួមគ្នាអនុវត្តវិធានការគន្លឹះទី៤ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺក្នុងវិស័យយុត្តិធម៌ ត្រូវតែប្រឆាំងដាច់ខាតលើបញ្ហាគ្រឿងញៀន ដោយប្រកាន់ឱ្យបានខ្ជាប់នូវគោលការណ៍មួយច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហានេះ។
ទាក់ទងបញ្ហាគ្រឿងញៀននេះទៀតសោត លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានប្រកាសចាត់វិធានការច្បាប់ចំពោះមន្ត្រីក្នុងវិស័យុត្តិធម៌ណាដែលបានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ លោកឧបនាយករដ្ឋមន្ត្រី បានប្រកាសយ៉ាងដូច្នេះថា៖ «បើរកឃើញថា ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍បទល្មើសគ្រឿងញៀន ខ្ញុំសូមទោស ខ្ញុំអត់មានជម្រើសអី ក្រៅពីបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយទេ»។ ត្រង់ចំណុចនេះ លោក បញ្ជាក់ថា បញ្ហាគ្រឿងញៀនមិនមែនបំផ្លាញត្រឹមតែសន្តិសុខមួយទេ ប៉ុន្តែគ្រឿងញៀននឹងបំផ្លាញនូវធនធានមនុស្សរបស់កម្ពុជាទៀតផង បើមិនមានការរួមគ្នាទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពទេនោះ។
ថ្លែងចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ លោក កើត រិទ្ធ ក៏បានសង្កត់ធ្ងន់អំពីការចូលរួមដ៏ចាំ បាច់នៃតួនាទីរបស់ចៅក្រម ក្នុងការប្រឆាំងប្រយុទ្ធដាច់ខាតលើបញ្ហាគ្រឿងញៀនដែលកំពុងក្លាយជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងនៅកម្ពុជា។ លោករដ្ឋមន្ត្រី ចាត់ទុកចៅក្រម ជាតួអង្គដ៏សំខាន់ ដែលត្រូវមានការទទួលខុសត្រូវខុសមួយ មិនមែនត្រឹមជាអ្នកអនុវត្តច្បាប់នោះទេ ប៉ុន្តែត្រូវមានការទទួលខុសត្រូវរួមក្នុងនាមជាពលរដ្ឋ ក្នុងនាមជាបញ្ញាវន្ត ដែលមានទំនួលខុសត្រូវចំពោះប្រទេសជាតិ និងប្រជាជន។
លោករដ្ឋមន្ត្រី បន្តថា ភាពប្ដូរផ្ដាច់របស់អង្គចៅក្រម គឺជាអាទិភាពមួយសម្រាប់វិស័យយុត្តិធម៌កម្ពុជា ក្នុងការពង្រឹងភាពម៉ឺងម៉ាត់លើបញ្ហាគ្រឿងញៀន ស្របតាមវិធានការគន្លឹះទី៤ ដែលប្រកាសដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ