លោក សុខ ទូច ប្ដេជ្ញា​ធ្វើ​ជា​គំរូ​​ប្រើ​ដប​ទឹក​ធ្វើ​​ពី​បំពង់​ឫស្សី – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក សុខ ទូច ប្ដេជ្ញា​ធ្វើ​ជា​គំរូ​​ប្រើ​ដប​ទឹក​ធ្វើ​​ពី​បំពង់​ឫស្សី

Published

on

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញ​​ឆន្ទៈ​ធ្វើ​ជា​គំរូ ដោយ​ប្ដេជ្ញា​មិន​ប្រើ​ដប​ទឹក​ធ្វើ​​ពី​ប្លាស្ទិក​ ទេ ពោល​គឺ រូបលោក​ប្រើប្រាស់​ដប​ទឹក​ធ្វើ​​ពី​បំពង់​ឫស្សី​ និង​ខាង​ក្នុង​ជា​ដែក​អ៊ីណុក​ ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ជ័រ ធ្វើ​ជា​ប្លាស្ទិក ។

លោក​បណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងថា” បរិស្ថាន​ផ្ដើម​ចេញ​ពី​ខ្លួន​យើង​ម្នាក់​ៗ​ទៅ បើ​យើង​គ្រប់គ្នា​ឈប់​ប្រើ​ដបដាក់ទឹកធ្វើអំពី​ប្លាស្ទិក​ និង​ងាកមកប្រើប្រាស់ដបធ្វើអំពី​បំពង់​ឫស្សី ឬ​ក៏​អ៊ីណុក​ជំនួស​វិញ នោះ​មាន​ន័យថា យើងបានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិក”។

លោកបានលើកឡើងដែរថា ការប្រើប្រាស់បំពង់ទឹកនេះ ក៏ជួយ​សន្សំសំចៃ​ថវិកា​ផ្ទាល់ខ្លួន​ផង ហើយ​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នឹង​ធ្វើ​ជា​គំរូ​មុន​គេ ដោយ​ឲ្យ​បុគ្គលិក ទាំងអស់​​ប្រើប្រាស់​ដប​ដាក់​ទឹក​ជា​បំពង់​ឫស្សី​​​ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ដប​ជ័រ ក្នុង​គោលបំណង​ធំ ​ដើម្បី​រួម​ចំណែក​ថែរក្សា​បរិស្ថាន​សង្គម​ ដោយ​គ្មាន​ការ​ប្រើប្រាស់​ជ័រ​ប្លាស្ទិក៕

​អត្ថបទ ៖ ​វត្តី

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ6 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ8 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ8 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ8 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម