Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ ហាម​ការ​ជួបជុំ​និង​សកម្មភាព​កីឡា​ ដែល​មាន​អ្នកចូលរួម​លើសពី​២០​នាក់

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ហាមប្រាម​ មិន​ឲ្យ​មានការ​ជួបជុំគ្នា​និង​សកម្មភាព​កីឡា​ដែលមាន​អ្នកចូលរួម​លើសពី​២០​នាក់​ឡើយ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​ចេញ​វិធានការ​នេះ​ បាន​ធ្វើឡើង​ក្រោយ​ប្រទេស​កម្ពុ​ជាមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​ដែលមាន​ឈ្មោះថា​«​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​»​ដោយបាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៣២​នាក់​។

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ណែនាំ​ស្ដីពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​វីដ​១៩​ ចុះ​ថ្ងៃទី​២០​កុម្ភៈ​នេះ​ថា ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សូម​ណែនាំ​ដល់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់​ត្រូវ​បន្ត​រឹតបន្តឹង​ការប្រុងប្រយ័ត្ន​និង​ពង្រឹង​ការអនុវត្ត​ប្រធាន​ការ​«៣​ការពារ​និង​៣​កុំ​ឲ្យ​បាន​មួយ​ម៉ឺងម៉ាត់​ជាទីបំផុត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ផ្អាក​រាល់​សកម្មភាព​ជួបជុំ​នឹង​សកម្មភាព​កីឡា​ដែលមាន​អ្នកចូលរួម​លើសពី​២០​នាក់​ឬ​ត្រូវ​រៀបចំ​តាមរយៈ​ប្រព័ន្ធ online ។​ អនុញ្ញាត​ឲ្យ​មន្ត្រី​អប់រំ​ធ្វើការ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ផ្អាក​ការ​ត្រួតពិនិត្យ​វត្តមាន​។ គ្រប់​អង្គភាព​ត្រូវ​រៀបចំ​វេន​ការងារ​ដើម្បី​ធានា​កិច្ចការ​នៅ​ការិយាល័យ​ឲ្យ​មានដំណើរ​ការ​ជា​ប្រក្រតី​នឹង​មិន​រាំងស្ទះ​ដល់​ការងារ​របស់​ស្ថាប័ន​។

ត្រូវ​បន្ត​ដាក់​ឆ្លង​ឯកសារ​និង​បែងចែក​ឯកសារ​តាម​ប្រព័ន្ធ​ឌីជីថល​ដូចជា​តេ​ឡេ​ក្រាម​ឬ​វ៉​សា​អាប់​។​ថ្នាក់ក្រោម​ជាតិ​ត្រូវ​តាមដាន​និង​រាយការណ៍​ជាប្រចាំ​ពី​ស្ថានភាព​សុខភាព​មន្ត្រី​។​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​ការពារ​ឲ្យ​បាន​ជាប់លាប់​គ្រប់ពេល​ចេញចូល​និង​ពេល​បំពេញការងារ​និង​រក្សា​អនាម័យ​លាង​សំអាត​ដៃ​នឹង​សាប៊ូ​ឬ​ទឹក​អាកុល​ជាប្រចាំ​ហើយ​គ្រប់​ច្រកចេញចូល​ត្រូវ​កំណត់​ហើយ​មានការ​វាស់​កំដៅ​និង​ពាក់​ម៉ាស​ជាប្រចាំ​ក្នុងករណី​មិន​អនុវត្ត​តាម​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​ជាដាច់ខាត​។​ ក្នុងករណី​មាន​សង្ស័យ​ ឬ​ ភាព​មិន​ប្រក្រតី​ដែល​ជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​១៩​ត្រូវ​ទៅ​រាយការណ៍​ឬ​ទូរសព្ទ​ទៅ​លេខ​១១៥​ជាបន្ទាន់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ១៦ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រី​សំខាន់ៗរបស់​​រដ្ឋបាល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​អាណត្តិ​ទី​២

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម