ព័ត៌មានជាតិ
លោកបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី
ភ្នំពេញ ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) និងក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

កិច្ចប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន តម្លាភាព និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើរបៀបវារៈចំនួន ០៣ រួមមាន ទី១/.ការចោទប្រកាន់រដ្ឋភាគីចំនួន ៣ ដូចជា ស៊ូដង់ អ៊ុយក្រែន និងយេម៉ែន ដែលបានកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ទី២/.កាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា និងទី៣/.ការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានផ្តោតសំខាន់លើវឌ្ឍនភាពនៃការធ្វើសកលភាវូបនីយកម្ម នៃរដ្ឋមិនទាន់ក្លាយជារដ្ឋភាគី ឱ្យក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

អង្គប្រជុំ បានជំរុញឱ្យបន្តត្រួតពិត្យឡើងវិញចំពោះរដ្ឋភាគីដែលត្រូវបានចោទប្រកាន់ថាកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ ជាមួយគ្នានោះ អង្គប្រជុំ ក៏បានពិនិត្យឡើងវិញអំពីស្ថានភាពនៃរដ្ឋភាគីចំនួន ៤៦ ដែលមិនបានអនុវត្តត្រឹមត្រូវតាមមាត្រា៩ នៃអនុសញ្ញា ដោយសារហេតុផលនានា របស់រដ្ឋភាគីនីមួយៗ។ ពាក់ព័ន្ធនឹងរបាយការណ៍មាត្រា៧ មានរដ្ឋភាគីចំនួន ៥៧ បានរាយការណ៍អំពីតម្លាភាព និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមបទដ្ឋាននៃអនុសញ្ញា ហើយគណៈកម្មការកំពុងរង់ចាំរបាយការណ៍ពីរដ្ឋភាគីដទៃទៀតរហូតដល់ខែឧសភា ឆ្នាំ២០២៤ ។

ជាមួយគ្នានោះ អង្គប្រជុំ បន្តជំរុញឱ្យរដ្ឋភាគីទាំងអស់ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា ព្រមទាំងផ្ញើនូវរបាយការណ៍វឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន មកកាន់គណៈកម្មការឱ្យទាន់ពេលវេលា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរកាលស្តីពីស្ថានភាពទាក់ទងនឹងកាតព្វកិច្ច ក្នុងខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ខាងមុខ៕








-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?