ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ អគ្គិសនី ការងារដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ដែលធ្វើឡើងនៅទីស្តីការក្រសួង ដោយមានអ្នកចូលរួមសរុបប្រមាណជិត ២០០នាក់។

លោក ផេង សុខាំ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ចំពោះសហគ្រាស គ្រឹះស្ថាន ជាពិសេសសម្រាប់ក្រុមការងារសុវត្ថិភាព និងសុខភាពប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នកពាក់ព័ន្ធដែលអនុវត្តការងារផ្ទាល់ និងចូលរួមត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ក្រុមការងារសុវត្ថិភាព និងសុវត្ថិភាពការងារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងចូលរួមលើកកម្ពស់ការតាមដាន ត្រួតពិនិត្យ និងបង្ការករណីគ្រោះអគ្គិភ័យនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើង។ ជាការពិតណាស់ ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារ និងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ វាជាទស្សនៈវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ។

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បញ្ជាក់ថា ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅកន្លែងធ្វើការ និយោជក គួរតែ៖
-អនុវត្តការវាយតម្លៃហានិភ័យអគ្គិភ័យ ដោយពិចារណាលើមូលហេតុចម្បងៗដែលជាធាតុផ្សំនាំឱ្យមានអគ្គិភ័យកើតឡើង ត្រួតពិនិត្យប្រភពដែលនាំឱ្យមានចំហេះកើតឡើង និងរក្សាទុកសារធាតុងាយឆាប់ឆេះឱ្យដាច់ដោយឡែកពីគ្នា – ជៀសវាងការកើតមានអគ្គិភ័យជាយថាហេតុ ត្រូវប្រាកដថា រាល់បរិក្ខា និងឧបករណ៍បង្ការ និងពន្លត់នៅដំណើរការ និងត្រួតពិនិត្យជាប្រចាំ
– ធានាបាននូវការថែរក្សាអនាម័យឱ្យបានល្អគ្រប់ពេលវេលា (ឧ. ជៀសវាងការប្រមូលផ្តុំសំរាមដែលអាចឆេះបាន) រៀបចំប្រព័ន្ធកំណត់អត្តសញ្ញាណ និងជូនដំណឹងអគ្គិភ័យ ក្នុងករណីមានអគ្គិភ័យកើតឡើង និងត្រួតពិនិត្យជាប្រចាំ (ឧ. ការដំឡើងសំឡេងរោទិ៍ផ្សែង និងសំឡេងរោទិ៍ភ្លើង ឬកណ្តឹង)
– មានឧបករណ៍ពន្លត់អគ្គិភ័យត្រឹមត្រូវសម្រាប់ពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា
– រៀបចំគំនូសប្លង់ជម្លៀសខ្លួនដែលបង្ហាញអំពីសញ្ញាបង្ហាញផ្លូវ និងច្រកគ្រាអាសន្នឱ្យបានច្បាស់លាស់ មិនមានឧបសគ្គ និងចាក់សោរនៅម៉ោងធ្វើការ

– រៀបចំការបណ្តុះបណ្តាលអំពីនីតិវិធីជម្លៀសខ្លួន និងហ្វឹកហាត់ពន្លត់អគ្គិភ័យដល់កម្មករ និយោជិតឱ្យបានទៀងទាត់
– ពិនិត្យ និងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យរបស់ឱ្យបានទៀងទាត់៕







-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?