Connect with us

ព័ត៌មានជាតិ

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

បានផុស

នៅ

វេទិកា​ការងារ និង​កម្មសិក្សា​ការងារ​ដែល​សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង ស​.​ស​.​យ​.​ក វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៤ ស្អែក​នេះ នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​៦ ដោយ​នាំយក​ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ចំនួន ៤៥៦ កន្លែង សម្រាប់​ផ្តល់ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ភ្លាមៗ​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ក្រុមហ៊ុន និង​ស្ថាប័ន​ធំៗ​ទាំង​៦ ដែល​នឹងចូលរួម​វេទិកា​ការងារ​នា​ថ្ងៃទី​២៨ ស្អែក​នេះ​រួមមាន​៖ ក្រុមហ៊ុន ក្រៀល ខេ​ម​បូ​ឌា​, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័​រ​វើដ​ខេ​ម អ៊ិន​ធើ​ណេ​សិ​នណល់ អ៊ិន​វេស​មេន​, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូ​វ៉ា និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (SME)​។

​ព័ត៌មាន​បន្ថែម​អំពី​ការចូលរួម​វេទិកា​ការងារ សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម