ព័ត៌មានជាតិ
សហជីពនៅកម្ពុជា៖ ដំណោះស្រាយបីចំណុចចំពោះកម្មកររោងចក្រ R.G ជារឿងត្រឹមត្រូវ
ប្រធានសហជីពនានានៅកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលរាជរដ្ឋាភិបាលបានដោះស្រាយចំពោះករណីរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ។
ប្រធានសហជីពរូបនេះពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណីប្រធានសក្តិដោយសារតែការខូចខាតទាំងស្រុងដោយអគ្គីភ័យដែលមិនអាចស្រោចស្រង់បានវិញបានឆាប់ៗនោះទេ ហើយមួយវិញទៀត កម្មករនិយោជិតក្នុងរោងចក្រទាំងអស់ បានប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ដែលធ្វើឱ្យកម្មករទទួលបានសំណងចំនួន៣ចំណុចនេះ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករទទួលយកដំណោះស្រាយខាងលើ ដោយលើកឡើងថា «សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់មកទទួលយកសំណងដែលក្រសួងបានប្រកាសថា នឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សូមកម្មករនិយោជិតទាំងអស់យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា»។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា ដំណោះស្រាយទាំង៣ចំណុចដែលបានដាក់ចេញជូនកម្មករនៃរោងចក្រ អ.ជី គឺស្របតាមច្បាប់ដែលមានចែងជាធរមាន ព្រោះការក្ស័យធនកើតឡើងដោយប្រធានសក្តិ និងកម្មករប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ត្រូវទទួលបានដំណោះស្រាយចំនួនបីចំណុច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ។ ជាមួយដំណោះស្រាយខាងលើ សហជីពនានាបានអំពាវនាវ ឱ្យកម្មករនិយោជិតទាំងអស់ទទួលយកដោយរីករាយហើយចៀសវាងការជឿពីមជ្ឈដ្ឋានមួយចំនួនដែលមិនបានផ្អែកទៅតាមច្បាប់ការងារ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?