ព័ត៌មានជាតិ
ផ្លូវជាតិ ៣ ខ្សែ លើកយកមកពិភាក្សាកែសម្រួលកំណត់ល្បឿនឡើងវិញ
កាលពីថ្ងៃទី ២៦ ខែមិនានេះ មានកិច្ចប្រជុំមួយដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យផ្ទៀងផ្ទាត់និងកែសម្រួលការប្រើប្រាស់ផ្លាកសញ្ញាចរាចរណ៍នៅលើផ្លូវជាតិចំនួន ៣ ខ្សែ មានផ្លូវជាតិលេខ១ លេខ៦ និងលេខ៦១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំដើម្បីពិភាក្សានិងផ្តល់ធាតុចូលបន្ថែម លើលទ្ធផលការងាររបស់ក្រុមការងារបច្ចេកទេស ដែលបានចុះយកទិន្នន័យ និងវិភាគលទ្ធផលដើម្បីកែសម្រួលលើការប្រើប្រាស់ផ្លាកសញ្ញាចរាចរណ៍ និងផ្លាកចរាចរណ៍កំណត់ល្បឿនបើកបរដែលសមស្របតាមស្ថានភាពភូមិសាស្រ្តនិងលំហូរចរាចរណ៍យានជំនិះ។
មន្រ្តីបច្ចេកទេសបានឲ្យដឹងថា ការសិក្សានេះក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៍ដូចជាការលើកកម្ពស់សោភ័ណភាពផ្លូវឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ននៃការបើកបរ និងស្ថានភាពផ្លូវដែលអាចឲ្យពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស។


អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់លើកឡើងថា ការកំណត់ល្បឿនបើកបរលើផ្លូវជាតិទូទាំងប្រទេស នឹងត្រូវធ្វើវិសោធនកម្មថ្មី ដើម្បីកែសម្រួលឲ្យសមស្របតាមស្ថានភាពជាក់ស្តែង។ ការធ្វើវិសោធនកម្មនេះ ដោយសារស្ថានភាពផ្លូវជាតិមួយចំនួន បានកំណត់ល្បឿនបើកបរដែលមិនសមស្របតាមស្ថានភាពចរាចរណ៍ និងភូមិសាស្រ្តតំបន់។
ឆ្លើយតបការលើកឡើងពីមហាជនស្តីពីការកំណត់ល្បឿនចរាចរណ៍យានយន្តតាមផ្លូវជាតិមួយចំនួន ដែលមិនសមស្របតាមស្ថានភាពភូមិសាស្រ្ត បើតាមលោក ស៊ុន ចាន់ថុល ក្រុមការងារបច្ចេកទេសនឹងធ្វើការចុះសិក្សាលើការកំណត់ល្បឿនបើកបរលើផ្លូវជាតិទូទាំងប្រទេសឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរឲ្យបានឆាប់រហ័ស តាមស្ថានភាពប្រើប្រាស់ជាក់ស្តែង។
កន្លងទៅតែងតែមានការរិះគន់លើការកំណត់ល្បឿនបើកបរតាមដងផ្លូវជាតិមួយចំនួន ដែលមិនសមស្របតាមភូមិសាស្រ្តតំបន់។
យោងតាមអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះបានចែងថា៖
១-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមស្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ
២-នៅកន្លែងដែលពុំមានស្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម៖
ក-នៅក្នុងទីប្រជុំជនល្បឿនអតិបរមាត្រូវកំណត់៖
-៣០គីឡូម៉ែត្រក្នុង ១ ម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០ គីឡូម៉ែត្រក្នុង១ម៉ោង ។
-៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស៤០ គីឡូម៉ែត្រក្នុង១ម៉ោង ។
ខ-នៅក្រៅទីប្រជុំជន ល្បឿនអតិបរមាត្រូវកំណត់ត្រឹម៖
-៤០គីឡូម៉ែត្រក្នុង ១ ម៉ោងសម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
-៦០ គីឡូម៉ែត្រក្នុង ១ ម៉ោងសម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង្ទីម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង យន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងរថយន្តដឹកកុងតឺន័រគ្រប់ប្រភេទ ។
-៧០គីឡូម៉ែត្រក្នុង ១ ម៉ោងសម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង្ទីម៉ែត្រគូប និងរថយន្តដឹកទំនិញធុនធ្ងន់ ។
-៨០គីឡូម៉ែត្រក្នុង ១ ម៉ោងសម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ ។
-៩០គីឡូម៉ែត្រក្នុង ១ ម៉ោង សម្រាប់រថយន្តធុនស្រាលនិងរថយន្តដឹកអ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរហើយមានគន្លងផ្លូវចាប់ពី៤ឡើងទៅ៕

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច