ព័ត៌មានជាតិ
«ស្វាយ ១០០គីឡូ ខុសស្តង់ដា ២០ គីឡូ» រោងចក្រនៅខេត្តកំពង់ស្ពឺ ជួយកសិករទិញស្វាយខុសស្តង់ដា
អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនៃរោងចក្រកែច្នៃស្វាយមួយកន្លែងនៅខេត្តកំពង់ស្ពឹបានឲ្យ «កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្នរោងចក្រកំពុងពង្រីកបន្ថែមទីតាំងអគារ ដើម្បីប្រមូលទិញស្វាយពីប្រជាកសិករដែលមិនស្របតាមស្តង់ដារបច្ចេកទេសក្នុងការនាំចេញ យកមកកែច្នៃបន្ថែមសំដៅជួយសម្រួលនិងកាត់បន្ថយការខាតបង់របស់ពលរដ្ឋ។

អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្សនៃរោងចក្រកែច្នៃ «គិរីរម្យ ហ្វូដ ប្រដាក់សិន» បានឲ្យដឹងថា ដោយមើលឃើញពីបញ្ហាផ្សេងៗរបស់ពលរដ្ឋ ជាពិសេសនៅក្នុងការប្រមូលផលផ្លែស្វាយកែវរមៀត ព្រោះតែស្វាយខ្លះដាំដុះមិនបានត្រឹមត្រូវស្របតាមស្តង់ដារសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ជាហេតុធ្វើឲ្យប្រជាកសិករត្រូវបោះស្វាយទាំងនោះចោល ដោយក្នុងស្វាយ ១០០គីឡូ កសិករអាចថាត្រូវបោះចោលស្វាយដែលមិនត្រូវតាមស្តង់ដារប្រមាណ ២០គីឡូទៅហើយ ដូច្នេះជាហេតុមួយដែលធ្វើឲ្យពលរដ្ឋខាតបង់ក្នុងរដូវប្រមូលផល។
អ្នកគ្រប់គ្រងសុំមិនបញ្ចេញឈ្មោះរូបនេះបានគូសបញ្ជាក់ថា «ស្វាយមួយដើមពេលដល់រដូវប្រមូលផលតែងមាន ១០% ទៅ ២០% បាត់ទៅហើយ ដែលមិនត្រូវតាមស្តង់ដារ ជាស្វាយតូច ជាស្វាយក្ដៀប ហើយនៅពេលប្រមូលផលយកទៅលក់ចេញក្រៅ ឬយកចូលក្នុងរោងចក្រគឺគេមិនយកទេ ដូច្នេះកសិករត្រូវបោះចោល មានន័យថាស្វាយ ១០០គីឡូ គឺកសិករត្រូវបោះចោលស្វាយដែលមិនត្រូវតាមស្តង់ដារ ២០គីឡូទៅហើយ នៅគរចោលតាមចម្ការ ដែលធ្វើឲ្យពួកគាត់ខាតច្រើន»។
ហេតុដូចនេះ ដើម្បីជាចំណែកមួយក្នុងការជួយសម្រួលដល់ការខាតបង់នេះ បច្ចុប្បន្ន ក្រុមហ៊ុន «គិរីរម្យ ហ្វូដ ប្រដាក់សិន» មានផែនការក្នុងការពង្រីកបន្ថែមនៅការកែច្នៃស្វាយក្នុងរោងចក្រ ដោយប្រមូលទិញស្វាយដែលមិនត្រូវតាមស្តង់ដារនៃការនាំចេញ យកមកផលិតជាផលិតផលសម្រេចនានាដើម្បីជួយដល់កសិករ។

បើតាមអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សរូបនេះ សកម្មភាពនៃការពង្រីកនេះរោងចក្របាននឹងកំពុងសាងសង់អគាររោងចក្របានប្រមាណ ២០% ហើយ។
លោកអះអាងថា គម្រោងនៃការពង្រីករោងចក្រនាំចូលស្វាយ នឹងអាចសម្រេចបានការសាងសង់ ព្រមទាំងដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មនេះ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី