Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ករណីក្រសួងព័ត៌មាន ព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន បានចេញលិខិតព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះមក ដោយគេហទំព័រសារព័ត៌មានទាំង ៣នោះ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បន្ទាប់ពីលោក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤កន្លងទៅនេះ បានចេញសេចក្ដីប្រកាសព្រមានម្ចាស់គេហទំព័រចំនួន ៣ រួមមាន៖ www.kangmeasnews.com, www.intriplus.news និង www.fbrtvhotnews.com ជាលើកចុងក្រោយឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៨ ខែមីនានេះថា ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអនុវត្តនីតិវិធីសាកសួរលើ​ករណីចុះផ្សាយរបស់គេហទំព័រទាំង ៣នេះជាបន្តបន្ទាប់ ដោយមានរបាយការណ៍ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ និងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤។

លោកថា ផ្អែកលើការបំភ្លឺរបស់លោកចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយម៉ត់ចត់ លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញ បានទាញសេចក្តីសន្និដ្ឋានមួយថា ការផ្សាយរបស់អង្គភាពទាំង ៣ខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទីជាអ្នកសារព័ត៌មាន ដែលជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ។

សូមជម្រាបថា​ នៅក្នុងឆ្នាំ ២០២៣ ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម (អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មានចំនួន ៦អង្គភាព និងចំនួន ១អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសង្គមកម្ពុជា ក៏ដូចជាសង្គមជាតិផ្សេងទៀត លើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម ឲ្យកាន់តែរីកចម្រើន។

ប៉ុន្តែការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀត មិនអាចនឹកស្មានដល់។

លោកបន្ថែមថា រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះ ត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់៖ អ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញឲ្យមកទទួលការណែនាំ ដើម្បីតម្រង់ទិសការងារឲ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន។ រីឯក្នុងករណីបំពានធ្ងន់ធ្ងរ អង្គភាពសារព័ត៌មាន ឬអ្នកពាក់ព័ន្ធ អាចឈានដល់ទទួលវិធានការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) តែម្តង។

ជាថ្មីម្តងទៀត លោក ទេព អស្នារិទ្ធ ក្នុងនាមជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌ ដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

កីឡា២ ម៉ោង មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

សន្តិសុខសង្គម៥ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម