ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញគ្រប់មន្ទីរពេទ្យរដ្ឋ អនុវត្តអនាម័យ «ជូតដោយមិនបាច់បោស»
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់គ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវអនុវត្តអនាម័យ «ជូតដោយមិនបាច់បោស» នៅតាមមន្ទីរពេទ្យរៀងៗ ខ្លួន ដើម្បីលើកកម្ពស់បរិស្ថាន និងអនាម័យ តាមមន្ទីរពេទ្យកាន់តែប្រសើរ សំដៅទាក់ទាញអតិថិជនមកកាន់សេវារដ្ឋកាន់តែច្រើនថែមទៀត។

ថ្លែងបើកសន្និបាតការងារសុខាភិបាលឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់មន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី ២៧ មីនា លោករដ្ឋមន្ត្រី បានលើកឡើងថា «រឿងអនាម័យនេះ ទោះបីជាអគារល្អប៉ុណ្ណា បើមានអនាម័យល្អទៀត ទើបមានប្រយោជន៍ និងប្រសើរ ហើយការជូតត្រូវជូតសើម និងជូតស្ងួតថែមទៀត ទើបមានអនាម័យល្អនៅក្នុងមន្ទីរពេទ្យ កាលណាជូតរួចបោសវាប៉ើងធូលី។ ដូចនេះ ត្រូវចេះពីរបៀបជូត គឺជូតដោយមិនបាច់បោស ដើម្បីឱ្យទីកន្លែងស្អាតល្អ»។
លោករដ្ឋមន្ត្រី បានលើកយកផ្សារទំនើបអ៊ីអន មកបញ្ជាក់ថា «យើងមិនចាំបាច់លើកយកប្រទេសគេមកនិយាយទេ លើកយកតែផ្សារទំនើបអ៊ីអនឃើញហើយ ពេលចូលម្តងៗ ឃើញគេជូតមិនបាច់បោស គឺគេរុញទៅរុញមក ជូតឱ្យអស់ក្អែល និងធូលី»។

លោករដ្ឋមន្ត្រី បានណែនាំទៀតថា ក្រៅពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវឈ្វេងយល់ពីការចង់បានរបស់អតិថិជន និងត្រូវដឹងថា អតិថិជនមកទទួលសេវានៅមន្ទីរពេទ្យមានប៉ុន្មានភាគរយមកពីក្រុង ទីប្រជុំជន និងប៉ុន្មានភាគរយមកខេត្តដាច់ស្រយាល និងត្រូវដឹងថា យើងខ្វះខាតអ្វីដើម្បីរៀបចំផែនការ និងរៀបចំឥរិយាបថឱ្យស្របទៅតាមនឹងដែរ។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា លើសពីនេះទៀត ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវទទួលស្គាល់ និងការដឹងឮនូវព័ត៌មានផ្សេងៗ ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។

លោករដ្ឋមន្ត្រី បញ្ជាក់ថា «កុំឱ្យការគ្រប់គ្រង និងការទទួលស្គាល់ដឹងត្រឹមថ្នាក់ដឹកនាំ សូមឱ្យដឹងដល់បុគ្គលថ្នាក់ក្រោមផង កុំឱ្យដាច់រយៈ កុំឱ្យដឹងតែប្រធាន ឬអនុប្រធានមន្ទីរពេទ្យ ប្រធានផ្នែកបន្តដល់ថ្នាក់ក្រោមដូចជានិយាយអនាម័យដឹងដល់អ្នកអនាម័យដើម្បីឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់គ្រប់គ្រងការងារឱ្យបានល្អ។ ជួនកាលគ្នាខំធ្វើល្អ តែមកដល់ថ្នាក់លើអត់ដឹងថាខំធ្វើហើយមិនឱ្យមេដាយ បើទោះបីជាមេដាយមិនបានទាំងអស់គ្នា ក៏ត្រូវគិតគូរឱ្យបានល្អដែរ ត្រូវដឹងទាំងថ្នាក់លើដល់ថ្នាក់ក្រោម»៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ