Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​​សង្វាក់កម្មកែច្នៃ​ផល​កសិកម្ម

បានផុស

នៅ

លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ក្នុង​ខេត្តបាត់ដំបង​បច្ចុប្បន្នមានរោងចក្រធំៗចន្លោះ​ពី​ ១៦-១៧ កន្លែង ដោយមិនទាន់រាប់បញ្ចូលរោងចក្រសហគ្រាសដែល​កំពុងដំណើរការ​តាមមូលដ្ឋាន​ឬសហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សក្តានុពលសេដ្ឋកិច្ច​របស់ខេត្តបាត់ដំបងពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដោយសារតែខេត្តមួយនេះ​មាន​កត្តា​អំណោយ​ផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី និងដីដែលមានជីវជាតិខ្ពស់​ និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែង សម្រាប់​បម្រើ​ដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវ ដែលខេត្តបាត់ដំបងបាននាំអង្ករចេញក្រៅប្រទេស មានកំណើនខ្ពស់។

លោក ហេង សិទ្ទ​ បាន​ឲ្យ​ដឹង​ថា ក្រៅពី​រោងចក្រកែច្នៃ​ផលិតផលកសិកម្ម ខេត្តបាត់ដំបង​ក៏នឹង​មានរោងចក្រក្រណាត់មួយបន្ថែមទៀតដែលកំពុង​ដំណើរការ​សាងសង់។

លោក ហេង សិទ្ទ​ បាន​លើកឡើង​ថា ដោយសារ​មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសថៃ ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ពោត ក្រហម ដំឡូងមី ស្វាយកែវល្មៀត និងនាំចូលពីថៃមកវិញ ភាគច្រើន គ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម ភេសជ្ជ: និង គ្រឿងឧបភោគបរិភោគ ជាដើម ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុង​ខេត្តបាត់ដំបងមានដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រ ផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀតសរុបចំនួន ៧៣៦ មូលដ្ឋាន ដែលបានផ្តល់ការងារដល់កម្មករចំនួន ១៤.៩៧៣ នាក់។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង​បានលើកឡើងនៅក្នុង​កិច្ច​ប្រជុំ​​ពី​គម្រោង​អភិវឌ្ឍអាកាសយានដ្ឋាន​ខេត្ត​បាត់ដំបង​កាលពីពេលថ្មីៗ​នេះ​ថា ទំហំ​សេដ្ឋកិច្ចខេត្តបាត់ដំបងមានប្រមាណ ៩.៧១៣.៤១៣ លានរៀល ស្មើ​ប្រហែល ២.៣៨៤លានដុល្លារអាមេរិក ដែលក្នុង ១០ ឆ្នាំចុងក្រោយសេដ្ឋកិច្ច​ខេត្ត​បាត់ដំបង​មានកំណើន​អត្រា ៧,៥%ក្នុង១ឆ្នាំ ខណៈចំណូលជាមធ្យមសម្រាប់ម្នាក់ៗទទួល​បាន​ប្រមាណ ១.៨៧២ ដុល្លារ

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៣២ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម