Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើឥណ្ឌាបង្កើនការបណ្ដុះបណ្ដាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវ

បានផុស

នៅ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំភាគីឥណ្ឌាជួយបន្តបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវកម្ពុជា តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់សិក្ខាកាមទាំងការបណ្ដុះបណ្ដាលនៅក្នុងស្រុក និងការបញ្ជូនទៅសិក្សានៅឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរបស់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកវរៈសេនីយ៍ឯក Dheerej Kotwel នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កា ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្វាគមន៍ចំពោះវត្តមានលើកទី២ របស់ប្រតិភូឥណ្ឌា មកកាន់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពពេលនេះ ហើយលោក បានរម្លឹកថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងល្អ និងជិតស្និទ្ធយូរឆ្នាំមកហើយ ដោយឆ្នាំនេះ ជាខួបលើទី ៣២ ដែលឥណ្ឌាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហៅកាត់ UNTAC មកកាន់កម្ពុជា​។

លោកនាយឧត្តមសេនីយ៍ បានបន្តថា រយៈពេលជិត១០ឆ្នាំមកហើយ ដែលឥណ្ឌា បានជួយជ្រោមជ្រែងកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេស លើជំនាញ EOD IED និងនាយទាហានសេនាធិការ និងសង្កេតការណ៍ រួមទាំងបានផ្តល់សុនខហិតមីនប្រមាណ១៩ក្បាលផងដែរ។ តាម រយៈកិច្ចសហប្រតិបត្តិការល្អនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំបន្ថែមអាហារូបករណ៍សម្រាប់សិក្ខាកាម កម្ពុជាទាំងក្នុងស្រុក និងបញ្ជូនទៅសិក្សានៅឥណ្ឌាផ្ទាល់ និងបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការតាមតំបន់បេសកកម្ម ដោយផ្តល់ការការពារដល់កងកម្លាំងកម្ពុជា។

​លោកវរៈសេនីយ៍ឯក Dheerej Kotwel បានបញ្ជាក់ថា ឥណ្ឌា នឹងផ្តល់គ្រូបណ្តុះបណ្តាលចល័តមកកម្ពុជា រួមទាំងគ្រូបណ្តុះបណ្តាលភាសាអង់គ្លេសផងដែរ ដើម្បីជួយដល់កងកម្លាំងមួកខៀវកម្ពុជាឱ្យមានចំណេះជំនាញកាន់តែខ្លាំងសម្រាប់បេសកកម្មចូលរួមប្រតិបត្តិការរក្សាសន្តិភាព ហើយឆ្លើយតបសំណើខាងលើ លោកអនុព័ន្ធយោធាឥណ្ឌា បានទទួលយកសំណើរបស់កម្ពុជា ដើម្បីពិនិត្យសម្រេចនៅពេលក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម