Connect with us

ព័ត៌មានជាតិ

កាន់តែ​អស្ចារ្យ​ទៀតហើយ​! ធនាគារ​អេស៊ីលីដា​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើប​ជួយ​ឲ្យ​អតិថិជន​បើក​គណនី​និង​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម​បាន​ដោយ​ខ្លួនឯង​ភ្លាមៗ

បានផុស

នៅ

​ធនាគារ​អេ​ស៊ី លីដា ភីអិលស៊ី ជា​ធនាគារ​ដំបូង​គេ​នៅ​ប្រ​ទេ ស​កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន VTM(Virtual Teller Machine) ដែលជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ជួយ​ឲ្យ​អតិថិជន​អាច​បើក​គណនី​និង​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម​អេស៊ីលីដា​បាន​ដោយ​ខ្លួនឯងបាន​ភ្លាមៗ​តែម្តង​ខណៈ​កាលពីមុន​ត្រូវ​ប្រើ​ប្រាស់​ពេលវេលា​រហូតដល់​៣​ទៅ​៥​ថ្ងៃ​ថ្ងៃ​ឯណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេ​ស៊ី​ដា ភីអិលស៊ី​បាន​មានប្រ​សាសន៍ថា​ការដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន VTM​នេះ​ក្នុង​គោលបំណង​ដើម្បី​ដើរ​ឱ្យ​ទាន់សម័យ​ទំនើប​យុគ​ឧស្សាហកម្ម​៤.០​និង​យុគ​បច្ចេក វិទ្យា​និយម ជាពិសេស​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​របស់​ធនាគារ​ងេ​ស៊ី​លីដា​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែម​ទៀត​។​

លោកស្រី​បាន​រំលឹកថា​កាលពី​ពីមុន​អតិថិជន​ត្រូវការ​ប័ណ្ណ​អេ​ធី​អឹម​យក​ប្រើប្រាស់ ត្រូវដាក់​ពាក្យ​ស្នើ​សុំ​រហូត​ដល់​៣​ទៅ​៥​ថ្ងៃ​ទើប​ទទួលបាន​ប័ណ្ណ​យកទៅ​ប្រើប្រាស់​តែ​ចាប់ពី​ពេល​ឥឡូវនេះ​ទៅ អតិថិជន​អាច​ស្នើសុំ​ប័ណ្ណ​នេះ​យកទៅ​ប្រើប្រាស់​បាន​ភ្លាមៗ​ដោយ​មិន​ចាំ​យូរ​ទៀតឡើយ ។​

​លោកស្រី​បាន​មានប្រសាសន៍​បន្តទៀតថា​«​ពេលមុន​អតិថិជន​លោក​អញ្ជើញ​មក​បើក​គណនី​នៅ​ធនាគារ អេស៊ីលីដា គឺ​ត្រូវការ​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម​យកទៅ​ប្រើប្រាស់​ហើយ​ការស្នើសុំ​នេះ​ត្រូវ​រង់ចាំ​ពេលវេលា​យ៉ាងតិចណាស់​ក៏​៣​ថ្ងៃ​ដែរ​តែ​ឥឡូវនេះ​មិនចាំបាច់​រង់ចាំ​ទៀត​ទេ ពេល​គាត់​អញ្ជើញ​មក​បើក​គណនី​ហើយ​គាត់​ត្រូវការ​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម (ATM Classic Card) គាត់​បោះពុម្ព​ប័ណ្ណ​នេះ​ដោយ​ខ្លួនឯងបាន​ភ្លាមៗ​ពី​ម៉ាស៊ីន​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​របស់​ធនាគារ​អេស៊ីលីដា VTM (Virtual Teller Machine)​ដោយ​ងាយស្រួល និង​ចំណេញ​ពេលវេលា​»​។​

​លោកស្រី​បាន​បន្ថែមទៀតថា​នាពេល​ដ៏​ខ្លី​ខាងមុខ​អតិថិជន​ចង់​ដូរ​ប័ណ្ណ​ចាស់​យក​ប័ណ្ណ​ថ្មី ប័ណ្ណ​ខូច ឬ​បាត់​ប័ណ្ណ គ្រាន់​លោក​អញ្ជើញ​មកដល់​ម៉ាស៊ីន​បើក​គណនី ស្វ័យប្រវត្តិ VTM នឹង​អាច​បោះពុម្ព​ប័ណ្ណ​បាន​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម