Connect with us

ព័ត៌មានជាតិ

សមាគម TYDA បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ នៅ​ខណ្ឌ​កំបូល​

បានផុស

នៅ

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច តេ​ជោ (TYDA) បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នៃ​ការ​ចម្លងជំងឺ កូ​វីដ​-១៩ និង​អប់រំ​សុខភាព​មាត់​ធ្មេញ ដល់​សិស្សានុសិស្ស​សរុប​ចំនួន​២៨៦​នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៥​នាក់ ស្ថិតក្នុង​អនុវិទ្យាល័យ ទួល​ស្នោរ ភូមិ​ស្នោរ​កើត សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​បេសកកម្ម​ថ្មី​គឺ TYDA ចុះ​តាម​សា លា​រៀន ដែលជា​កម្មវិធី​អប់រំ​សុខភាព ដោយ​ផ្ដោតលើ​សុខភាព​មាត់​ធ្មេញ អនាម័យ​សុវត្ថិ ភាព​អាហារ​ក្នុង​សាលា និង​វិធានការ​នៃ​ការ​ចម្លងជំងឺ កូ​វីដ​-១៩ ដោយ​អនុវត្ត​៣​ការពារ គឺ​ពាក់​ម៉ាស លាងដៃ​អោយ​ញឹកញាប់ គម្លាត​សុវត្ថិភាព​សង្គម និង​៣​កុំ​គឺ កុំ​ចូលទៅ​កន្លែង​បិទ​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក កុំទៅ​កន្លែង​មនុស្ស​ច្រើន​កោះ​ករ​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា អ្នកមាន​ជំងឺ​ផ្តាសាយ​ឬ​សង្ស័យថា​មាន​ជំងឺ​កូ​វីដ​-១៩​។

គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​គោរព​ថ្លែង អំណរគុណ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សា​ភិ បាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ក្រុមការងារ​គ្រូពេទ្យ​សមាគម TYDA ដែល​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ ការសិក្សា​រស់នៅ និង​សុខភាព​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​ទីនេះ​។

នាឱកាស​នោះ ក្រុមការងារ​បានផ្តល់​ជូនអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​សាលា​បឋម សិក្សា និង​អនុវិទ្យាល័យ​ទួល​ស្នោរ ទទួល​បាន ឈុត​ថ្នាំ​ច្រាស​ដុសធ្មេញ​ចំនួន ១,៣៣៨ ប្រអប់ សៀវភៅ​២៤០​ក្បាល និង​ប៊ិច​ចំនួន​២៤០ ដើម និង​សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន​សៀវភៅ១​ក្បាល ប៊ិច​១​ដើមនិង​ឈុត​ច្រាស​ថ្នាំដុសធ្មេញ​២ ។

សូមបញ្ជាក់ថា នេះ​គឺជា​បេសកកម្ម​ថ្មី​មួយទៀត របស់​សមាគម​TYDA ចុះ​តាម​សាលារៀន ដើម្បី​អប់រំ​សុខភាព​ទូទៅ ជំងឺ​មាត់​ធ្មេញ និង​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ដល់​ក្មួយៗ សិស្សានុសិស្ស​។ ជាក់ស្ដែង​នៅថ្ងៃនេះ បាន​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នឹង​អប់រំ​សុខភាព​មាត់​ធ្មេញ ជូន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន​៣០១​នាក់​៕

អត្ថបទ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥២ នាទីutes មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម