Connect with us

ព័ត៌មានជាតិ

​កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ នៅតំបន់មួយចំនួន​

បានផុស

នៅ

សម្ពាធទាបបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគ​កណ្តាល​នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

​ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប ​ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ​ខែមីនា ​មានសីតុណ្ហ​ភាព អប្បបរមា ២៦ អង្សា និងសីតុណ្ហភាពអតិបរមា ៣៨ អង្សា ​ខ្យល់បក់មកពីទិស​អាគ្នេយ៍ និង​ទិស​និរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ខណៈអាចនឹងមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់​កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា២៤អង្សា និងសីតុណ្ហភាពអតិបរមា៣៧អង្សា។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ ដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​គ្រប​ដណ្ដប់លើផ្ទៃដីពី២០-៤០%។

រីឯតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា២៥ អង្សា និងសីតុណ្ហភាពអតិបរមា៣៥អង្សា។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ដែលអាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៣០-៥០%។ រលកសមុទ្រមានកម្ពស់​មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិ​បរមា១,០០​ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម