ព័ត៌មានជាតិ
ក្រសួងការងារចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មកររោងចក្រស្បែកជើងជាង២ពាន់នាក់រងគ្រោះដោយអគ្គិភ័យ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះបានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មកររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរស្ថិត នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល
ខេត្តកណ្តាល មានកម្មករនិយោជិតធ្វើការជាង២២០០នាក់ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្មីៗកន្លងទៅនេះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩មីនានេះថា «ដោយសារក្រុមហ៊ុនមានថវិកាគ្រប់គ្រាន់ហើយធ្វើការបានលឿនចឹងបានជាយើងចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និងយោជិត អជីហ្វូតវ៉ែរ ដែលរងគ្រោះដោយអគ្គិភ័យដែលមានកម្មករជាង២២០០នាក់ត្រូវទទួលហើយបើកជាបណ្តើរៗចាប់ពីថ្ងៃនេះតទៅនៅសាលាស្រុកអង្គស្នួល»។

លោក កត្តា អ៊ន បានបន្តថា ការបើកប្រាក់ជូនកម្មកររោងចក្រដែលរងគ្រោះចំពោះអគ្គិភ័យក្រសួងផ្តល់ជូន៣ចំណុចទៅតាមកិច្ចសន្យាការងារដែលមានថេរវេលាកំណត់គឺទី១ប្រាក់ឈ្មួលដែលមិនទាន់បានបើកចុងក្រោយទី២ប្រាក់បំណាច់ទូទាត់ការជួសជូលការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់និងទី៣ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច៥%។

លោក កត្តា អ៊ន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនបានបើកសូមយឯកសារភ្ជាប់មកជួយដើម្បីទទួលបានប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗនៅសាលាស្រុកអង្គស្នួលឯកសារទាំងនោះរួមមានប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតច្បាប់ដើមឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិតឬប័ណ្ណសមាជិកប.ស.ស.ឬអត្ថសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននិងបណ្ណបើកប្រាក់ប្រចាំខែកម្មករម្នាក់ប្រសិនបើមាន។

លោក កត្តា អ៊ន បានបន្ថែមថា ចំពោះបងប្អូនកម្មករនិយោជិតណានៅមិនទាន់មានការងារធ្វើសូមទំនាក់ទំនងជាមួយទីភ្នាក់ជាតិនិងមុខរបរនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនៅប្រចាំការនៅសាលាស្រុកដើម្បីផ្តល់ឱកាសការងារដល់កម្មករនិយោជិតដោយមានឱកាសការងារជាង៨ពាន់កន្លែងរង់ចាំទទួលស្វាគមន៍បងប្អូនហើយការងារទាំងនោះនៅម្តុំនឹងរោងចក្រអជីតែម្តង។សម្រាប់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះជនមានពិការភាពយើងនឹងជួយជ្រោមជ្រែងគាត់ឱ្យមានការងារធ្វើបើមានសំណូមពរអាចជួបជាមួយក្រសួងការងារឬទីភ្នាក់ងារនិងមុខរបរដើម្បីសម្របសម្រួលដើម្បីឱ្យបងប្អូនទទួលបានការងារធ្វើបានទាំងអស់គ្នាឡើងវិញ។

គួរបញ្ជាក់ថា អគាររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ធ្វើឱ្យអគាររោងចក្រទាំង៣ហើយទំហំការខូចខាតក៏នៅមិនទាន់ដឹងច្បាស់លាស់ដែរដោយគ្រាន់តែសន្និដ្ឋានថាអគារទាំង៣ត្រូវបានបំផ្លាញទាំងស្រុងដែលប៉ាន់ប្រមាណថវិកាជាង១០លានដុល្លារ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ