ព័ត៌មានជាតិ
កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន
ក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនៅសាលាស្រុកអង្គស្នួល ខេត្តកណ្ដាល កម្មករ-កម្មការិនី និងសហជីពប្រចាំរោងចក្រ អ.ជី ហ្វ៊ូតវែរ នៅថ្ងៃសុក្រ ទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានផ្ទុះការកោតសរសើរពីទឹកចិត្ត និងការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដែលរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការសម្រួលឯកសារផ្សេងៗ របស់កម្មករ។ ប្រការនេះ បានធ្វើឱ្យក្រុមកម្មករទាំងអស់សប្បាយចិត្ត និងមានភាពកក់ក្ដៅអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ។ សូមរំលឹកថា កម្មករ នៃរោងចក្រ អ.ជី ហ្វ៊ូតវែរ នៅថ្ងៃទី ២៩ នេះ បាននិងកំពុងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដែលក្រុមហ៊ុនបានគិតគូរផ្តល់ឱ្យក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កញ្ញា តូច តេងហី កម្មកររោងចក្រ អ.ជី ដែលមានពិការភាព បានសរសើរពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទាំងកិច្ចការងាររដ្ឋបាល និងការងារសម្រួលជាទូទៅដល់ខ្លួនដែលត្រូវការយកចិត្តទុកដាក់ច្រើន។
បន្ថែមពីនេះ កញ្ញា តង់ បញ្ញា កម្មកររោងចក្រ អ.ជី សប្បាយចិត្តខ្លាំងដែលមន្ត្រីក្រសួងការងារ បានសួរនាំ និងប្រឹក្សាពីឯកសារសម្រាប់បើកប្រាក់ឈ្នួលដែលធ្វើឱ្យកញ្ញាពេញចិត្តចំពោះទង្វើ និងកាយវិការដ៏សមរម្យនេះ។

ដោយឡែកអនុប្រធានសហជីពខ្មែរ CUF ប្រចាំរោងចក្រ អ.ជី អ្នកនាង និល ខេន ក៏បានមើលឃើញពីកាយវិការ នៃការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះដែរ ដោយលាន់មាត់ពីភាពសាមញ្ញរបស់មន្ត្រី និងការយកចិត្តទុកដាក់ដល់កម្មករគ្រប់គ្នាដែលធ្វើឱ្យកម្មករទាំងអស់គ្នាសប្បាយរីករាយ ហើយមានភាពស្និទ្ធស្នាលបន្ថែមទៀតលើដំណោះស្រាយថវិកាទទួលបានលឿនហើយនោះ។
ជាមួយគ្នានេះ កម្មករទាំងអស់ និងសហជីព ក៏បានលើកឡើងព្រមគ្នាដោយបង្ហាញពីសមានចិត្ត ពេញចិត្ត គាំទ្រ និងថ្លែងអំណរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខរបស់កម្មករ ដោយមិនទុកឱ្យកម្មកររងាដោយគ្មានដំណោះស្រាយឡើយ៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ