ព័ត៌មានជាតិ
មន្ត្រីជំនាញបារម្ភ កសិករប្រើប្រាស់ថង់ប្លាស្ទិក បង្កទៅជាសំរាមប៉ះពាល់ដល់ដីកសិកម្ម
ការដាំដំណាំសាកវប្បកម្មនាពេលបច្ចុប្បន្នេះមានដូចជា សណ្តែកគួរ តាសក់ ត្រឡាច ឪឡឹក ត្រប់ ម្ទេស ជាដើម គេសង្កេតឃើញកសិករសម្រុកនាំគ្នាទិញថង់ប្លាស្ទិក ក្នុងការប្រើប្រាស់ជាបច្ចេកទេសក្នុងការធ្វើកសិកម្ម ដែលបង្កទៅជាសំរាមនៅពាសពេញលើដីក្រោយពីការប្រមូលផលរួច។

លោក ច្រែង រដ្ឋា កសិករនៅតំបន់ ៣ នៃស្រុកឯកភ្នំបានឲ្យដឹងថា គ្រប់រដូវកាលលោកនិងកសិករផ្សេងទៀតតែងនាំគ្នា ប្រើប្រាស់ថង់ប្លាស្ទិកជាបច្ចេកទេសក្នុងការដាំបន្លែ ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមីដើម្បីសម្លាប់ស្មៅនោះទេ ដែលក្រៅពីជួយបង្កសំណើមដល់ឫសគល់ដំណាំ កាត់បន្ថយការប្រើប្រាស់ទឹកស្រោចបានមួយផ្នែក ហើយទិន្នផលក៏បានប្រសើរផងដែរ។
កសិករមួយរូបទៀត លោកស្រី ចាន់គា បានរៀបរាប់ថា “បើខ្ញុំទូទាត់សម្រាប់ដំណាំត្រសក់លើទំហំដី ១ រ៉ៃ ចំណាយអស់ ១ លានរៀល តែបើដំណាំម្ទេសអត់ដល់ ១ លានរៀលទេ បើធៀបទំហំដីដូចគ្នា ចំពោះការប្រាស់ថង់ប្លាស្ទិក។ ខ្ញុំប្រើប្រាស់ថង់ប្លាស្ទិកដើម្បីគ្របគល់ដំណាំកុំឲ្យស្មៅដុះ និងឲ្យឫសគល់ដំណាំមានសំណើម ហើយបំពង់ទុយយោប្លាស្ទិករាយតាមរងដំណាំសម្រាប់ផ្តល់ទឹកម្តងម្កាលប៉ុណ្ណោះ។
កសិកររូបនេះបន្តថា៖ «សំណល់ប្លាស្ទិកបន្សល់អត់បានដុតចោលគឺទុកចោលលើដី ហើយក៏ភ្ជួរលុបអត់ដឹងថា ប៉ះពាល់អីទេ»។
យ៉ាងណាមិញលោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានពន្យល់ថា កសិករដែលប្រើប្រាស់ថង់ និងបំពង់ទុយោប្លាស្ទិកត្រូវតែប្រមូលទុកដាក់ឲ្យបានត្រឹមត្រូវ មិនត្រូវភ្ជួរលុបដីឬដាក់ចោលពាសពេញលើដីនោះទេ។
លោកថា វាមានផលប៉ះពាល់ដល់ប្រភពដី បង្កឲ្យដីឡើងដុំក្តាំងពិបាកភ្ជួរ និងបង្កឲ្យមានជាតិវិទ្យុសកម្ម បើថង់ប្លាស្ទិនៅក្រោមដីរយះពេលយូរ និងមួយផ្នែកទៀតប៉ះពាល់ដល់បរិស្ថានផងដែរ។ តែលោកមិនបានដឹងច្បាស់ថា សារធាតុប្លាស្ទិកនេះ វារលាយអស់ក្នុងរយះពេលកំណត់ណាមួយនោះទេ ហើយបើនៅក្នុងទឹកក៏បង្កផលអាក្រក់ដល់មច្ឆាជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។
បើយោងតាមឯកសារនៃការបំបែកធាតុរបស់ប្លាស្ទិកបង្ហាញថា ផលិតផលប្លាស្ទិកមានដូចជា ថង់ប្លាស្ទិកត្រូវការរយះពេលចន្លោះពី ១០ ដល់២០ឆ្នាំ, កែវកាហ្វេខ្ចប់យកតាមខ្លួនរយះពេល ៣០ ឆ្នាំ និងបំពងបឺតប្លាស្ទិករយះពេលរហូតដល់ ២០០ ឆ្នាំ, កែវស្ន ៥០ ឆ្នាំ, ប្រដាប់ដាក់ភេសជ្ជៈធ្វើពីប្លាស្ទិក ៤០០ ឆ្នាំ, ដបប្លាស្ទិក ៤៥០ ឆ្នាំ, កែវប្លាស្ទិក ៤៥០ ឆ្នាំ, កន្ទបកូនក្មេងដែលប្រើប្រាស់ហើយចោល ៥០០ ឆ្នាំ, ច្រាសដុសធ្មេញជ័រប្លាស្ទិក ៥០០ ឆ្នាំ, ខ្សែសន្ទូចជ័រប្លាស្ទិក ៦០០ ឆ្នាំ,សំឡីអនាម័យ ៥០០-៨០០ ឆ្នាំ និង កន្ទុយបារីរយះពេលចន្លោះពី ១០-១២ ឆ្នាំ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?