ព័ត៌មានជាតិ
សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ សាលាបឋមសិក្សា មុខនាគ ក្នុងខេត្តសៀមរាប បានប្រារព្ធធ្វើទិវាអប់រំកាយ និងកីឡា ក្នុងវត្ថុបំណងអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ឱ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងប្រសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។
បើតាមការបញ្ជាក់របស់ លោកស្រី ប៉ាវ ស៊ីណាង នាយិការសាលា គោលបំណងនៃការគោរពទិវាអប់រំកាយ និងកីឡា នេះឡើង គឺដើម្បីធ្វើការក្រើនរំលឹកដល់សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្ស ឱ្យកាន់តែបានយល់ច្បាស់ ពីសារៈប្រយោជន៍ នៃការអប់រំកាយ និងការលេងកីឡា ដែលធ្វើឱ្យសារពាង្គកាយរបស់កុមារ មានការរីកលូតលាស់ល្អ សុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ និងចេះចូលរួមធ្វើការចែករំលែកគ្នា មានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ ម៉្យាងទៀតធ្វើឱ្យពួកគេមានទម្លាប់ចេះធ្វើការងាររួមគ្នា សហការគ្នាល្អជាក្រុមល្អ ស្គាល់ពីសុខទុក្ខលំបាកពីគ្នាទៅវិញទៅមក ស្របទៅនឹងយុវជនម្នាក់ចេះកីឡាមួយ ហើយនៅក្នុងសាលាកុមារម្នាក់ត្រូវមានជំនាញអប់រំកាយមួយផងដែរ។
លោកស្រីនាយិការ បានលើកឡើងទៀតថា ដើមី្បធ្វើការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទ និងគ្រប់កម្រិត។ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការគាំទ្រដល់ដំណើរការអប់រំឱ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលត្រូវធានាឱ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដោយចាប់ផ្ដើមគិតគូរពីអនុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាផងដែរ។
លោកស្រីនាយិការ ក៏បានបញ្ជាក់ដែរថា ចំពោះវិស័យអប់រំសិក្សា នៅសាលាបឋមសិក្សាមុខនាគ នេះ មានសិស្សានុសិស្សចូលមកសិក្សាមានចំនួន ៣ ១៥៧នាក់ ស្រី ១ ៥៣៣នាក់ និងមានគ្រូបង្រៀនសរុប ៨៦នាក់ ស្រី ៦៦នាក់ ដែលមានថ្នាក់សរុប ៧៤ថ្នាក់។ ក្នុងនោះ ថ្នាក់ទី១ មាន ១២ថ្នាក់, ថ្នាក់ទី២ មាន ១២ថ្នាក់, ថ្នាក់ទី៣ មាន ១២ថ្នាក់ ,ថ្នាក់ទី៤ មាន ១០ថ្នាក់ ,ថ្នាក់ទី ៥ មាន ១០ថ្នាក់ ,ថ្នាក់ទី៦ មាន ១០ថ្នាក់ និង ថ្នាក់មត្តេយ្យសិក្សា ៨ថ្នាក់។
ឆ្លងតាមការប្រកួតទៅតាមវិញ្ញាសារ ដែលសាលាបានកំណត់រួចមក គណៈអធិបតីក៏បានធ្វើការប្រគល់ពានរង្វាន់ ជ័យលាភី ដល់សិស្សានុសិស្ស ដែលទទួលជ័យលាភីពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ទៅតាមវិញ្ញាសាររបស់គណៈកម្មការបានកំណត់៕
អត្ថបទ៖ គឿន វេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ