ព័ត៌មានជាតិ
អ្នកវិភាគសង្គម និងសហជីព មើលឃើញថាដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧
អ្នកវិភាគសង្គម និងសហជីពនៃរោងចក្រអ.ជី ហ៊្វូតវែរ បានលើកឡើង ថាដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួលឱ្យបើកប្រាក់ឈ្នួលមុនកាលកំណត់នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ដល់កម្មកររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត។
លោកអះអាងថា «ការដោះស្រាយបញ្ហាជូនកម្មករដ៏ឆាប់រហ័សនាពេលនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ខ្ញុំសាទរយន្តការលឿនរហ័សនេះ ហើយអបអរទៅដល់បងប្អូនកម្មករទាំងអស់ដែលទទួលបានប្រាក់អត្ថប្រយោជន៍(ប្រាក់ឈ្នួល និងប្រាក់បំណាច់)នៅជិតថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ»។

សម្រាប់អ្នកវិភាគរូបនេះ ដំណោះស្រាយលឿននេះ បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចសកលក៏កំពុងជួបបញ្ហាផ្សេងៗ។ លោកជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយន្តការដោះស្រាយរហ័សបែបនេះបន្តទៀតបើទោះបីក្នុងករណីណាក៏ដោយដើម្បីបម្រើដល់ផលប្រយោជន៍កម្មករ។
ទន្ទឹមនឹងនេះ អនុប្រធានសហជីពខ្មែរCUFនៃរោងចក្រ អ.ជី ហ៊្វូតវែរ លោកស្រី និល ខេន លើកឡើងថា ៖«ក្នុងនាមជាសហជីពមួយរូបនៅរោងចក្រនេះ (រោងចក្រ អ.ជី ហ៊្វូតវែរ) ខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងថៅកែរោងចក្រ ដែលបានខិតខំបំពេញការងារ ធ្វើយ៉ាងខ្លាំងឱ្យកម្មកររបស់យើងទាំងអស់គ្នា ទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗទៀតមុនពេលវេលា»។
លោកស្រីបានគូសបញ្ជាក់ថា ការធ្វើការយ៉ាងឆាប់រហ័សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការសម្របសម្រួលជាមួយថៅកែរោងចក្រក្នុងពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករ។
គូសបញ្ជាក់ផងដែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោងចក្រអ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ជាច្រើនលើសលុបបានមកទទួលការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ បន្ទាប់ពីរោងចក្រមួយនេះ ត្រូវបានឆេះរងការខូចខាតទាំងស្រុងកាលពីពេលថ្មីៗនេះ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ