Connect with us

ព័ត៌មានជាតិ

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៤ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​គូសបញ្ជាក់ថា អតីត​កម្មករ​រោងចក្រ​អ​.​ជី ហ៊្វូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ចំនួន​ជាង​២១៤៣​នាក់​លើ​២២១៤​នាក់ ដែល​ស្មើ​ជិត​១០០​ភាគរយ បានមក​ទទួល​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​បាន​បើក​នៅ​សាលាស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​ចំនួន​ខាង​លើ​នេះ បានបង្ហាញ​ថា​ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ​ខណៈដែល​អ្នក​នៅ​សេស​ល់​៧១​នឹង​បន្ត​មក​ទទួល​ប្រាក់​បំណាច់​ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤​។ សម្រាប់​លទ្ធផល​ប៉ុណ្ណេះ លោក​បណ្ឌិត យ៉ង់ ពៅ អ្នកវិភាគ​សង្គម និង​ជា​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​អបអរសាទរ​ចំពោះ​ដំណោះស្រាយ ហើយ​ថៅ​ករណីនេះ​ថា​ជា​ការបិទ​បញ្ចប់​ដោយ​ជោគជ័យ​។ ជាការ​ជោគជ័យ​ត្បិត​អី​ករណីនេះ ទទួលបាន​ការសម្របសម្រួល ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង​ក្រុមហ៊ុន​ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​កម្មករ​។

លោក​បណ្ឌិត​រូបនេះ បន្ត​លើកឡើងថា ដំណោះស្រាយ​យ៉ាង​លឿន​ជុំវិញ​ករណី​រោងចក្រ អ​.​ជី នេះ​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​កម្មករ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ករណីនេះ បានបង្ហាញ​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​លើ​ការដោះស្រាយ​បញ្ហា​របស់​កម្មករ ត្បិត​ពិភពលោក​ក៏​កំពុង​ជួប​បញ្ហា​នៃ​ការបញ្ជាទិញ​ផ្សេងៗ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​បណ្ឌិត យ៉ង់ ពៅ ដដែល​។

គួរ​បញ្ជាក់​ថា ករណី​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក ( R.G FOOTWEAR CAMBODIA) ត្រូវបាន​ឆេះ​រង​ការខូចខាត​អស់ទាំង​ស្រុង​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៤​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៤ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ចំនួន​បី​ចំណុច​ជូន​កម្មករ​នៃ​រោងចក្រ​ស្បែកជើង អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ ក៏ប៉ុន្តែ​ក្រសួង​ការងារ បាន​សម្របសម្រួល​ជាមួយ​និយោជក​ឱ្យ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ជំនួស​វិញ​។ ក្នុងនោះ​កម្មករនិយោជិត​ត្រូវ​ទទួលបាន​ទី​១ ប្រាក់​ឈ្នួល​ដែល​មិនទាន់បាន​បើក​ខែ​ចុងក្រោយ ទី​២ ប្រាក់​ជួស​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សេសសល់ និង​ទី​៣ ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​៥%​។

ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​កម្មករ​ដែល​មិនទាន់​មក​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ អាចមក​បន្ត​បើក​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ និង​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា ឆ្នាំ​២០២៤​។

​ទន្ទឹមនឹងនេះ លោកស្រី និល ខេន អនុប្រធាន​សហជីព​ខ្មែរ​ស៊ី​យូ​អេ​ហ្វ ប្រចាំ​រោងចក្រ​ស្បែកជើង អ​.​ជី បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ដំណោះស្រាយ​ដ៏​ឆាប់រហ័ស​ជូន​កម្មករ​ឱ្យ​ទទួលបាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​មុនពេល​កំណត់​។ សហជីព​រូបនេះ​បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ រួមទាំង​ថៅកែ​រោងចក្រ ដែល​បាន​ខិតខំ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ដែលមាន​ចែង​ជា​ធរមាន​។ ជាមួយគ្នានេះ​កម្មករ​នៃ​រោងចក្រ​ទាំងអស់​ទទួលយក​ដំណោះស្រាយ ដើម្បី​បិទ​បញ្ចប់​ករណី​រោងចក្រ អ​.​ជី​ប្រកបដោយ​ភាព​រីករាយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម