Connect with us

ព័ត៌មានជាតិ

បង្ក្រាបទីតាំងស្តុបធ្នង់នៅស្រុកអង្គរជុំ ខេត្តសៀមរាប ដែលលោតឆ័ត្រពីស្រុកអង្លង់វែង

បានផុស

នៅ

កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះបង្ក្រាបករណីស្តុបឈើធ្នង់អារ (ប្រណិត) ល្មើសច្បាប់មួយកន្លែង និងរឹបអូសឈើបាន១គោយន្តកន្ត្រៃ។ តែករណីនេះត្រូវក្រុមឈ្មួញរំដោះឈើចេញអស់មួយចំនួន ដោយសារសមត្ថកិច្ចមកយឺត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅ១៤និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកសារព័ត៌មានមួយក្រុមបានប្រទះឃើញទីតាំងស្តុបឈើធ្នង់អាររួចប្រមាណជាជិត៥ម៉ែត្រគូបដែលក្រុមឈ្មួញដឹកតាមរថយន្តកាមរី៩៥កែច្នៃ យកស្តុបទុកនៅទីតាំងខាងលើ ​រួចគេដឹកយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។

ប្រភពបន្តថា ក្រុមឈ្មួញជាច្រើននាក់បានសម្រុកដឹកឈើប្រណិតចេញតាមផ្លូវថ្មីពីស្រុកអន្លង់វែង ឆ្ពោះមកស្រុកវ៉ារិន រួចដឹកយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។ ប្រភពបន្ថែមថា បន្ទាប់ពីបានប្រទះឃើញការដឹកជញ្ជូនឈើ ក្រុមអ្នកកាសែតក៏បានរាយការណ៍ទៅកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនគេចអស់មួយចំនួនធំ។ ទើបនៅរសៀលថ្ងៃទី២០ ខែឆ្នាំដដែល ក៏ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើពួកនិងសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ ដឹកនាំដោយលោក ស៊ុំ ធន់សុវទ្ធរិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ បានចុះបង្រ្កាបទីតាំង សន្និធិ ឈើអារ ប្រណិត ធ្នង់ មួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតិស្ថិតនៅទីតាំងនោះតែម្តង។

បើតាមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា ឈើធ្នង់ដែលបង្ក្រាបបាននោះមានចំនួន១១២ដុំ ស្មើ០,៧២០ម៉ែត្រគូប ហើយត្រូវបានដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃក្រឡាញ់​ដែលមានទីតាំងនៅស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លុវច្បាប់។

គេសង្គេតឃើញថា សកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តសៀមរាប​ កំពុងមានភាពផុសផុលឡើងវិញគួរឲ្យព្រួយបារម្ម។ ដូច្នេះគេសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាម៉ី នឹងមានវិធានការដើម្បីឱ្យព្រៃឈើនៅគង់វង្ស៕

អត្ថបទ៖ កុសល

សូមអានព័ត៌មានពាក់ពន្ធ៖ នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាប បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រគល់​ឲ្យ​មេព្រៃ​ថែរក្សា​បន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១០ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម