Connect with us

ព័ត៌មានជាតិ

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

បានផុស

នៅ

លោក ហេង សួរ បានអះអាងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ​ជាយន្តការគន្លឹះយ៉ាងសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជីវភាពកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គឺនៅពេលដែលលោក អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី”កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ទៅដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសប្រមាណ៣២០នាក់នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវគោលនយោបាយនេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះយុវជនដែលមកពីគ្រួសារក្រីក្រនឹងមានជំនាញបច្ចេកទេសជាក់លាក់ច្បាស់លាស់ ដើម្បីទទួលបានឱកាសការងារបានសមរម្យក្នុងរយៈពេលខ្លីរហ័ស ហើយម្យ៉ាងទៀត វិស័យឯកជននិងអ្នកវិនិយោគទទួលបានកម្លាំងពលកម្មជំនាញក្នុងសង្វាក់ផលិតកម្មដែលជាអ្វីដែលវិស័យឯកជនចង់បាន។

បើតាមការបញ្ជាក់ពីលោក ហេង សួរ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើសដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។ 

លោក ក៏បានរំលឹកដើមចមនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់ចេញកាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ឆ្នាំមុន។

ដើម្បីឱ្យយុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានជ្រួតជ្រាបកាន់តែច្បាស់ លោកបានគូសបញ្ជាក់ដោយពន្យល់លំអិតពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលជាគន្លឹះសម្រាប់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាក្រុមគោលដៅនៅតាមមូលដ្ឋានឱ្យបានសិក្សារៀនសូត្រជំនាញជាក់លាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែម ខណៈដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធានាក្នុងការស្វែងរកការងារជូនយុវជនមកពីគ្រួសារក្រីក្រថែមទៀតផង។

ជាមួយនឹងកម្មវិធីនយោបាយដ៏ល្អបែបនេះ លោក ហេង សួរ បានមើលឃើញថា ពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យ នឹងមានជីវភាពកាន់តែប្រសើរ និងរីកចម្រើនដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ពេលវេលាក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម