ព័ត៌មានជាតិ
រដ្ឋបាលរាជធានីកំពុងជួសជុលជង្ហុកសំបុកមាន់ មហាវិថីព្រះនរោត្តម មុននឹងអនុវត្តតាមគម្រោងដោយអ៊ុតកៅស៊ូAC កម្រាស់០.៥សង់ទីម៉ែត្រ
រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុលសំបុកមាន់មហាវិថីព្រះនរោត្តម មុននឹងអនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូAC កម្រាស់០.៥ សង់ទីម៉ែត្រ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបានយក ចិត្តទុកដាក់ជាបន្តបន្ទាប់ ពីបញ្ហាការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកកស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ សំរាប់មូលដ្ឋានខណ្ឌដូនពេញរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទAC ចំនួន១៦ខ្សែ ដែលរងការខូចខាតត្រូវជួសជុលជង្ហុក សំបុកមាន់ និងអ៊ុតកៅស៊ូឡើងវិញ។

ជាក់ស្ដែងនៅពេលនេះក្រុមការងារបាននឹងកំពុង សកម្មភាពជួសជុលសំបុកមាន់ ផ្លូវអ៊ុតកៅស៊ូAC នៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូល រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូតរង្វង់មូលវិមានឯករាជ្យ។ បន្ទាប់ពីជួសជុលសំបុកមាន់រួចរាល់ មន្ត្រីជំនាញនឹង អនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូAC កម្រាស់០.៥ សង់ទីម៉ែត្រ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពទីក្រុងផងដែរ។

សូមបញ្ជាក់ថា គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ នេះជាគម្រោង ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ