ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព
ប្រធានក្រុមប្រឹក្សាខណ្ឌ បានផ្ដល់ការជំរុញដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើង។
ការជំរុញរបស់លោកប្រធានក្រុមប្រឹក្សាខណ្ឌ ទៅកាន់រដ្ឋបាលខណ្ឌបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។ កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ។
ឱកាសនោះ ក្នុងនាមក្រុមប្រឹក្សាខណ្ឌ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ បានផ្តល់ប្រឹក្សាដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការរីកចម្រើនយ៉ាងរហ័ស។
ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបានប្រធានក្រុមប្រឹក្សាខណ្ឌរូបនេះ ជំរុញឱ្យបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ដែលជាអភិបាលខណ្ឌ ក៏បានជំរុញបន្ថែមដល់មន្ត្រីក្រោមឱវាទនៃរដ្ឋបាលខណ្ឌឫស្សីកែវ ត្រូវចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ជាពិសេសសំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។
លើសពីនេះ ត្រូវចាត់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ក្មេងទំនើង បរិស្ថាន ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ ធានាឱ្យបានការការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងមូល៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ