ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន
ពីវេទិកាសាធារណៈនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការអរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ការជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេលប្រមាណជាង៤០ឆ្នាំមកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអរគុណនេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «សូមអរគុណប្រជាពលរដ្ឋខេត្តពោធិ៍សាត់ចំពោះការទុកចិត្ត ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប្រមាណជាង៤០ឆ្នាំមកនេះ ជាពិសេសនៅអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា»។
សម្ដេចធិបតី គូសបញ្ជាក់ថា ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានស្ដែងចេញតាមរយៈការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលជាទីមោទនភាព ពោល គឺនៅទូទាំងខេត្តពោធិ៍សាត់មានប្រជាពលរដ្ឋប្រមាណ ៨៧ភាគរយ ដែលបានទៅចូលរួមបោះឆ្នោត ក្នុងនោះចំនួនពលរដ្ឋច្រើនលើសលប់ បានផ្ដល់ការជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឆ្លើយតបនឹងការទុកចិត្តនេះ សម្ដេចធិបតី មានតែការអរគុណ ជាមួយនឹងមានតែការប្ដេជ្ញាចិត្តដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់ រួមទាំងខេត្តពោធិ៍សាត់នេះផងដែរ ដើម្បីធ្វើយ៉ាងណាជួយជំរុញប្រទេសជាតិ និងប្រជាពលរដ្ឋ កាន់តែមានភាពរីកចម្រើនជឿនលឿន និងមានជីវភាពល្អប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ