ព័ត៌មានជាតិ
ជាង ៦ ខែ មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្តុះកូនឈើបានជាង ៦១ ម៉ឺនដើម
ក្នុងរយៈពេលជាង ៦ខែ មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្តុះកូនឈើបានជាង ៦១ម៉ឺនដើម (៦១០ ២១៥ ដើម) សម្រាប់យុទ្ធនាការចែកកូនឈើយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំដុះដោយឥតគិតថ្លៃ។
ដើម្បីជំរុញយុទ្ធសាស្ត្រភាពបៃតងរបស់កម្ពុជា ដែលបានដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងបរិស្ថាន និងមន្ត្រីចំណុះក្រសួង បានរៀបចំបណ្តុះកូនឈើនៅតាមបណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត សម្រាប់យុទ្ធនាកាចែកកូនឈើយ៉ាងតិច ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។
គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ កូនឈើសរុបជាង ៦១ម៉ឺនដើម( ៦១០,២១៥ ដើម) ត្រូវបានបណ្តុះ និងបានចែកជូនប្រជាពលរដ្ឋបានជាង ២០ម៉ឺនដើម(២០៥,៤៨៨ ដើម) ទៅតាមបណ្តាស្នាក់ការឧទ្យានុរក្ស សាលារៀន វត្តអារាម អង្គការ ប៉ុសិ៍រដ្ឋបាល ចំការឈើប្រណិត ក្រុមយុវជន និងតាមតំបន់មួយចំនួនទៀត នៅទូទាំងកម្ពុជា។
យុទ្ធសាស្ត្រភាពបៃតងរបស់កម្ពុជា ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ