ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន លារដ្ឋសភា ទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានប្រកាសលារដ្ឋសភាហើយនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីត្រៀមទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា។
តាមរយៈសំណេរក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកនេះ សម្តេច តេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។
ការប្រកាសលាចេញពីរដ្ឋសភារបស់សម្ដេចតេជោពេលនេះ បានធ្វើឡើងក្រោយពេលដែលសម្ដេច បានជាប់ឆ្នោតនៅព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ហើយសម្ដេចតេជោ ក៏នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ។
តាមការគ្រោងទុក កិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា នីតិកាលទី៥ នឹងគ្រោងរៀបចំឡើងនៅព្រឹកថ្ងៃទី៣ ខែមេសានេះ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់