ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់មានប្រភពវារីអគ្គិសនី ៣ កន្លែង មានអនុភាព ២៥៧ មេហ្កាវ៉ាត់ ក្នុងនោះមួយកន្លែងកំពុងដំណើរការប្រើប្រាស់
ខេត្តពោធិ៍សាត់មានប្រភពវារីអគ្គិសនីចំនួន ៣ កន្លែង មានអនុភាព ២៥៧ មេហ្កាវ៉ាត់ ក្នុងនោះមួយកន្លែងកំពុងដាក់ឲ្យប្រើប្រាស់ និងពីរកន្លែងទៀតកំពុងដំណើរការសាងសង់។ នេះបើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ដែលមានសក្តានុពលសំខាន់ៗលើផ្នែកកសិកម្ម រួមទាំំងឧស្សាហកម្ម។
ទាក់ទងវិស័យថាមពល លោក ខូយ រីដា បានបញ្ជាក់ថា ខេត្តភាគពា័ព្យនេះមានប្រភពវារីអគ្គិសនីចំនួន ៣ កន្លែង មានអនុភាព ២៥៧ មេហ្កាវ៉ាត់ ក្នុងនោះមួយកន្លែងកំពុងដំណើរការប្រើប្រាស់ គឺវារីអគ្គិសនីស្ទឹងអាតៃ ដែលមានអានុភាពផលិត អគ្គិសនី១២០មេហ្កាវ៉ាត់ និងពីរកន្លែងកំពុងសាងសង់ គឺវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ មានអានុភាព៨០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុង ភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង និង វារីអគ្គិសនីស្ទឹងមេទឹកមានអានុភាព ១៥០មេហ្កាវ៉ាត់ ស្ថិតនៅ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។
ជាមួយគ្នានេះ ខេត្តពោធិ៍សាត់មានស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យជាថាមពលស្អាតនៅស្រុកក្រគរ ដែលមានអានុភាពផលិតអគ្គិសនីបាន ៩០ មេហ្កាវ៉ាត់ផងដែរ។
មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់បែងចែករដ្ឋបាលដែនដីគ្រប់គ្រង មាន ១ រដ្ឋបាលក្រុង ៦ រដ្ឋបាលស្រុក ៧ សង្កាត់ ៤២ឃុំ និង៥២៦ភូមិ។ មានប្រជាជនសរុបចំនួន ៥៣២.៨៨៦នាក់ ស្រី២៧០.០៦០នាក់ ស្មើនឹង ១៣៥.៤១២គ្រួសារ។ មានផ្ទៃដីសរុបចំនួន ១២.៦៩២ គ.ម២ សណ្ឋានដី ត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់ខ្ពង់រាប, តំបន់ទំនាបកណ្ដាល និងតំបន់បឹង ទន្លេសាប។
ភូមិសាស្រ្តព្រំប្រទល់ខេត្ត ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់នឹងបឹងទន្លេសាប និងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
សក្តានុពលសំខាន់ៗរបស់ ខេត្តពោធិ៍សាត់ រួមមានដូចជា៖
១- វិស័យធនធានទឹក : មានទំនប់ស្ទាក់ទឹក ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៃយើងជូនបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ គឺទំនប់ទី៣ ទំនប់ទី៥ ដែលអាចស្តុកទឹកបានប្រមាណ ៥០លានម៉ែត្រគូប និងទំនប់ទី១ ដំណាក់ឈើក្រំ អាចស្តុកទឹកបានប្រមាណ ១០លានម៉ែត្រគូប ជាប្រភពទឹករស់សម្រាប់ ស្រោចស្រព លើវិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
ក្រៅពីនេះមាន ទំនប់ និងប្រឡាយមេក្បាលហុងដំណាក់អំពិល និងទំនប់និងប្រឡាយមេក្បាលហុងចារឹក ដែលជាសមិទ្ធផលសំខាន់ សម្រាប់វិស័យកសិកម្ម។
វិស័យទេសចរណ៍ មានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើនដូចជា រមណីយដ្ឋាន ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ និងតំបន់ជាច្រើនទៀត ដែលអាចផ្តល់នូវ សក្តានុពល សម្រាប់ឱ្យយើងកែច្នៃទៅជាកន្លែងទេសចរណ៍កំសាន្តបានជាច្រើនកន្លែង។
វិស័យឧស្សាហកម្ម ខេត្តមានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា៖ រោងចក្រដំឡើងរថយន្តហ្វ័ត (Ford) រោងចក្រ កាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតទឹកស្អាត ដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ១០ ៧៨២ នាក់ ស្រី ៦ ៧៤៩ នាក់ បានជួយឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ