Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន៖ «ទោះបីខ្ញុំមិននៅក្នុងរដ្ឋសភា ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិចុះហត្ថលេខាដើម្បីរៀបចំក្បាលម៉ាស៊ីន»

បានផុស

នៅ

ថ្លែងលារដ្ឋសភា នាព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បើទោះបីជាសម្ដេចគ្មានតួនាទីនៅរដ្ឋសភាទៀតក៏ពិតមែន តែក្នុងនាមជាប្រធានគណបក្សដែលឈ្នះឆ្នោតក្នុងរដ្ឋសភា សម្ដេចនៅតែមានសិទ្ធិចុះហត្ថលេខា ដើម្បីស្នើរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា ឬរៀបចំសមាជិករដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានប្រកាសលារដ្ឋសភាហើយ ដើម្បីត្រៀមទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាវិញម្ដង។ ការប្រកាសនេះ បានបញ្ជាក់ច្បាស់ហើយថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយដែលសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភា ក្នុងនាមជាសមាជិករដ្ឋសភា។

ជុំវិញការចាកចេញពីរដ្ឋសភាពេលនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំក៏គួរតែបញ្ជាក់ថា ដោយសារតែប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺជាប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះ បើទោះបីខ្ញុំមិននៅក្នុងរដ្ឋសភា ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិចុះហត្ថលេខា ដើម្បីរៀបចំក្បាលម៉ាស៊ីន ដើម្បីរៀបចំសមាជិករដ្ឋសភា ឬគណៈកម្មការនានា តាមសំណើរបស់ប្រធានគណបក្ស»។ តែយ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានប្រកាសនៅចំពោះមុខអង្គរដ្ឋសភា ថា សម្ដេចនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសភាឡើយ ប៉ុន្តែអនុលោមតាមច្បាប់ គឺបានតម្រូវឱ្យប្រធានគណបក្ស មានសិទ្ធិក្នុងការឧទ្ទេសនាម ឬរៀបចសមាសភាពសមាជិករដ្ឋសភាបាន។ ដូច្នេះ សម្ដេច ថា សមាជិករដ្ឋសភា ក៏មិនទាន់ផ្ដាច់ចេញពីតួនាទីរបស់សម្ដេចបាននៅឡើយទេ។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះថា៖ «និយាយយ៉ាងដូច្នេះ មិនសំដៅថា នឹងបណ្ដេញចេញសមាជិកសភាណាម្នាក់ចេញពីគណបក្ស ដើម្បីយកកៅអីនោះទេ ខ្ញុំមិនធ្វើដូច្នេះទេ»។ ក្នុងនាមជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា គឺមានវិន័យ និងរបៀបរបបធ្វើការត្រឹមត្រូវច្បាស់លាស់ណា ដោយការយោគយល់ និងសាមគ្គីភាពដ៏រឹងមាំ។

សម្ដេចតេជោ ក៏សង្ឃឹមថា សម្ដេចនឹងមានពេលបានជួបអង្គរដ្ឋសភាជាថ្មីម្ដងទៀត តាមរយៈសមាជរួមគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា។ សម្ដេច ថ្លែងដូច្នេះថា៖ «យើងក៏អាចមានវាសនានឹងជួបគ្នានៅទីនេះម្ដងទៀត ប្រសិនបើសភាពការណ៍តម្រូវ នោះគឺសមាជព្រឹទ្ធសភា និងរដ្ឋសភា ពេលសមាជព្រឹទ្ធសភា និងរដ្ឋសភា ច្បាស់ណាស់ថា ខ្ញុំនឹងវិលត្រឡប់មកទីនេះ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៥ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម