ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បង្ហាញទីតាំង១០រាជធានីខេត្ត ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃស្អែក
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០។
សេចក្ដីជូនព័ត៌មាន បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សខាងលើនេះ នឹងដំណើរការចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះតទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។
ទី១៖ រាជធានីភ្នំពេញ៖ មន្ទីរពេទ្យរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
ទី២៖ ខេត្តបាត់ដំបង៖ មន្ទីរពេទ្យខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកមោងឫស្សី, មន្ទីរពេទ្យបង្អែកសង្កែរ, មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល
ទី៣៖ ខេត្តបន្ទាយមានជ័យ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ
ទី៤៖ ខេត្តឧត្តរមានជ័យ៖ មន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែង
ទី៥៖ ខេត្តប៉ៃលិន៖ មន្ទីរពេទ្យខេត្ដប៉ៃលិន
ទី៦៖ ខេត្តកោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល
ទី៧៖ ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យខេត្តព្រះសីហនុ
ទី៨៖ ខេត្តស្វាយរៀង៖ មន្ទីរពេទ្យខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែករមាសហែក, មន្ទីរពេទ្យបង្អែកជីភូ, មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
ទី៩៖ ខេត្តពោធិ៍សាត់៖ មន្ទីរពេទ្យខេត្តពោធិ៍សាត់, មន្ទីរពេទ្យបង្អែកបាកាន, មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ
ទី១០៖ ខេត្តកែប៖ មន្ទីរពេទ្យខេត្តកែប។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ ៥៧៤១នាក់ (ស្រី ២២៣៩នាក់) ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ៤៦០៩នាក់ (ស្រី ១៦០៣នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ១១៣២នាក់ (ស្រី ៦៣៦នាក់)។
អត្ថបទៈ ច័ន្ទ វីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖ សង្ស័យបុគ្គលិកភោជនីយដ្ឋាន នៅក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ
សម្ដេចតេជោ ហ៊ុន សែន ប្រកាស ព្រឹត្តិការណ៍សហគមន៍លើកទី៣នៅកម្ពុជា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ