ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរីចុះពិនិត្យមើលស្ថានភាពកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីពង្រឹងវិធានការ ការពារជំងឺកូវីដ.១៩
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថង សាវុន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រួមនឹងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនានាក្នុងខេត្តមួយចំនួន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពកងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩។

នៅក្នុងជំនួបជាមួយមេបញ្ជាការវរសេនាតូចការពារព្រំដែន ទាំងនគរបាលនិងយោធាក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានា នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវនាឱកាសនេះ លោក ថង សាវុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចមន្ត្រីចត្តាឡីស័កនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលឈរជើងនៅតាមគោលដៅនីមួយៗបានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់នៅតាមព្រំដែននិងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាមដើម្បីទប់ស្កាត់នូវប្រជាពលរដ្ឋឆ្លងដែនជាពិសេសការធ្វើចត្តាឡីស័កបានត្រឹមត្រូវខ្ជាប់ខ្ជួនយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្តបានបញ្ជាក់ថាក្រោមការដាក់ចេញនូវវិធានការនិងការណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការចូលឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តរតនគិរីឃើញថាខេត្តរតនគិរីរបស់យើងអនុវត្តទទួលបានលទ្ធផលល្អយ៉ាងល្អប្រសើរដែលថ្នាក់ដឹកនាំខេត្តចាត់ទុកថាជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធទាំងអស់។

ហើយដើម្បីបន្តការរក្សាបាននូវលទ្ធផលកាន់តែគាប់ប្រសើរថែមទៀតស្របតាមគោលការណ៍និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី លោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការពាក់ព័ន្ធទាំងអស់បន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែក្រវ៉ាត់ព្រំដែនដើម្បីបង្ការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជាត្រូវធ្វើចិត្តាឡីស័កជាដាច់ខាតដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យននិងមិនធ្វើចត្តាឡីស័កនោះឡើយឡើយ។
ជាមួយគ្នានោះដែរលោកអភិបាលខេត្តក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាននិងគ្រប់អង្គភាពពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននិងការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងអាកុលជាប្រចាំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅទីតាំងធ្វើចត្តាឡីស័ក(សណ្ឋាគារមិត្តភាពក្រុមហ៊ុនលោកឧកញ៉ាទ្រី ភាព) ដែលមានទីតាំងនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវមានកម្មករជំនាញក្រុមហ៊ុនវៀតណាមដែលបាន
វិនិយោគនៅកម្ពជាចំនួន៦៧នាក់ស្រី១២នាក់និងប្រជាពលរដ្ឋកម្ពុជា១នាក់ដាក់ឲ្យនៅធ្វើចត្តាឡីស័កបន្ទាប់ពីពួកគេត្រឡប់ពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកទ្ធារអូរយ៉ាដាវនេះ៕
អត្ថបទ ៖ វុទ្ធឦសាន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ