ព័ត៌មានជាតិ
CEO ធនាគារមេយប៊ែង ឡើងដឹកនាំជាប្រធានសមាគមធនាគារនៅកម្ពុជា
លោក រ័ត្ន សោភ័ណ ប្រធាននាយកប្រតិបត្តិនៃធនាគារមេយប៊ែង បានទទួលការបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមធនាគារនៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្នុងមហាសន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមធនាគារនៅកម្ពុជា។

ជាមួយការទទួលបានការតែងតាំងថ្មី លោក រ័ត្ន សោភ័ណ បានប្តេជ្ញានឹងដឹកនាំសមាគមទៅកាន់កម្រិតខ្ពស់មួយបន្ថែមទៀត។
ប្រធានសមាគមធនាគារនៅកម្ពុជាថ្មីរូបនេះ ក៏បានរំលេចពីចក្ខុវិស័យសរសរស្តម្ភចំនួន ០៤ ក្នុងការពង្រឹងការងាររបស់សមាគមដែលលោកត្រូវដឹកនាំបន្តរួមមាន ទី១/-កំណត់នូវរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងមុខងារ និងការប្រព្រឹត្តទៅនៃសមាគមធនាគារនៅកម្ពុជា។ ទី២/-ផ្តល់ប្រឹក្សាលើការគ្រប់គ្រង និងប្រតិបត្តិធនាគារប្រកបដោយការទទួលខុសត្រូវ និងផ្អែកលើគុណតម្លៃ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជន ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ភាពរឹងមាំ និងភាពលូតលាស់នៃវិស័យធនាគារ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ទី៣/-លើកកម្ពស់វប្បធម៌នៃការរៀនសូត្របន្តសម្រាប់ធនាគារិក និងលើកកម្ពស់សមត្ថភាពរបស់ធនាគារិកក្នុងជំនាញបច្ចេកទេស ឧត្តមភាពវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។ ទី៤/-បង្កើតកិច្ចសហប្រតិបត្តិការនៃប្រព័ន្ធអេកូឡូស៊ីធនាគារបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលនៃវិស័យធនាគារ ដើម្បីបង្កើនសក្តានុពលវិស័យធនាគារបន្ថែមទៀត ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពជាតិ។
នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សមាគមធនាគារនៅកម្ពុជា ដែលរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ក៏បានបង្ហាញអំពីសមាសភាពក្រុមប្រឹក្សាទាំង ១២ រូប ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០ ឆ្នាំ២០២៤-២០២៥ រួមមាន៖
១. លោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជាប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី
២. លោក Raymond Sia Say Guan ជាអនុប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ
៣. លោក ហាន ប៉េងក្វាង ជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា ដែលមានសមាសភាពជាអគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក
៤. លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជាប្រធាននាយកប្រតិបត្តិចាត់តាំងនៃធនាគារ អេស៊ីលីដា ភិអិលស៊ី
៥. លោក Mr. Zhiger Atchabarov ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា នាយកប្រតិបត្តិការ នៃ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
៦. លោក ឌិត សុចល ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
៧. លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
៨. លោក Ong Ming Teck ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិ នៃធនាគារ កម្ពុជាសាធារណៈ ភិអិលស៊ី
៩. លោក ប៉ែន មករា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា អគ្គនាយក នៃធនាគារឯកទេស អង្គរកាពីតាល
១០. លោកស្រី ឌិត នីតា ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
១១. លោក ប៉ិល រ៉េមីស៊ីសុផុន ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធានសមាគមសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា
១២. លោក គា បូរាណ ជាសមាជិកក្រុមប្រឹក្សា ដែលមានសមាសភាពជា ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អេ អឹម ខេ


-
KPT+២២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល